សន្តិសុខ

ជនម្នាក់យកម៉ូតូទៅបញ្ចាំគ្មានប្រាក់លស់កើតគំនិតលួចម៉ូតូគេជាប់ខ្នោះប៉ូលិស

កំពង់ស្ពឺ៖ជនម្នាក់ដោយខ្លាចគ្រួសារស្ដីបន្ទោសព្រោះខ្លួនបានយកម៉ូតូទៅបញ្ចាំមិនមានលុយលស់មកវិញទើបបែកគំនិតលួចម៉ូតូគេត្រូវសមត្ថកិច្ចចាប់ដាក់ខ្នោះ។ករណីនេះកើតឡើងនៅភូមិវាលវង់ឃុំសែនដីស្រុកសំរោងទង ខេត្តកំពង់ស្ពឺកាលពីថ្ងៃទី៥ខែមីនាឆ្នាំ២០២១។

មន្ត្រីនគរបាលបានឱ្យដឹងថា៖កម្លាំងព្រហ្មទណ្ឌស្រុកសំរោងទងបានចាប់ជនសង្ស័យ ឈ្មោះ ម៉ែន ណាត ភេទប្រុស អាយុ២៣ឆ្នាំ រស់នៅភូមិផ្ចឹកជ្រុំ ឃុំពេជ្រមុន្នី ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។ជននេះពាក់ព័ន្ធករណីលួចយកម៉ូតូម៉ាកហុងដា សេ១២៥ សេរីឆ្នាំ ២០២០ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1IA-2490 ជារបស់ឈ្មោះ ជឿន ចាន់សុខហេង ភេទប្រុស អាយុ២១ ឆ្នាំ ស្នាក់នៅបន្ទប់ជួលក្នុងស្រុកសំរោងទង។

បច្ចុប្បន្នជនសង្ស័យរួមជាមួយវត្ថុតាងម៉ូតូមួយគ្រឿងត្រូវបាននគរបាលផ្នែកព្រហ្មទណ្ឌបានសាកសួរនិងកសាងសំណុំរឿងបញ្ជូនមកជំនាញចាត់ការបន្តតាមនីតិវិធី៕វិចិត្រ

 

 

 

rsc

Leave a Reply

Your email address will not be published. Required fields are marked *