ព័ត៌មានសង្គម សន្តិសុខ

កំពុងស្រាវជ្រាវអគ្គិភ័យឆេះអគារ២៥ជាន់នៅខេត្តព្រះសីហនុ

ខេត្តព្រះសីហនុ៖រហូតមកដល់ពេលនេះសមត្ថកិច្ចកំពុងបន្តការស្រាវជ្រាវ ករណីអគ្គិភ័យឆេះអគារ២៥ជាន់នៅខេត្តព្រះសីហនុ ដោយមិនទាន់ដឹងពីមូលហេតុនៅឡើយ។សមត្ថកិច្ចបានបញ្ជាក់ថា គ្រោះអគ្គិភ័យនេះបានកើតឡើងនៅទីតាំងអគារកំពុងសាងសង់មួយ ឈ្មោះ“កំពង់ដឺវ៉ា”កម្ពស់២៥ជាន់គឺឆេះជាន់ទី៥ តាមវិថីសែនជ័យទៅវត្តអូរត្រេះ ផ្លូវអាឡាំងឌឺឡុងចាស់ ស្ថិតក្នុងសង្កាត់លេខ៤ ក្រុង/ខេត្តព្រះសីហនុកាលពីរំលងអធ្រាត្រចូលថ្ងៃទី២៤ ខែមេសា។ពេលមានគ្រោះអគ្គិភ័យកម្លាំងសមត្ថកិច្ចចម្រុះ ដឹកនាំដោយ លោក ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ បានចេញជួយអន្តរាគមន៍គ្រប់គ្រងបាញ់ទឹកពន្លត់ទីតាំងខាងលើដោយប្រើរយៈពេលជាង៥ម៉ោងទើបគ្រប់គ្រងបានទាំងស្រុង។ក្នុងប្រតិបត្តិការនេះ ជំនាញបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យសរុបចំនួន១៣គ្រឿងបាញ់អស់ទឹក៤១ឡាននិងរថយន្តជណ្តើរ១គ្រឿង។ ក្នុងនោះមានការខូចខាតសម្ភារ ឆេះបន្ទប់អគារជាន់ទី៥ទាំងស្រុង។តែមិនមានការឆេះរាលដាលនិងគ្រោះថ្នាក់ដល់មនុស្សទេ។ហេតុការណ៍នេះសមត្ថកិច្ចកំពុងបន្តការស្រាវជ្រាវរកមូលហេតុ៕

rsc

Leave a Reply

Your email address will not be published. Required fields are marked *