សន្តិសុខ

ឃាត់ខ្លួន៦នាក់ដែលបើកទីតាំងកោសជប់ម៉ាស្សាផ្គើននឹងប្រកាសបិទរបស់រាជរដ្ឋាភិបាល

ភ្នំពេញ​៖​រាជរដ្ឋាភិបាលបានប្រកាសបិទហាង,ក្លិបកម្សាន្ត,កម្មវិធីផ្សេងៗនិងទីកន្លែងជួបជុំមួយចំនួនដើម្បីទប់ស្តាត់កុំឱ្យជំងឺដ៏កាចសាហាវជំងឺកូវីដ-១៩ឆ្លងរាលដាល។តែមានទីតាំងមួយបានបើកទទួលភ្ញៀវកោសជប់ម៉ាស្សាជាចំហរត្រូវសមត្ថកិច្ចមូលដ្ឋានចុះឃាត់ខ្លួនមនុស្ស៦នាក់នៅភូមិជ្រៃកោងសង្កាត់ចោមចៅទី២​ខណ្ឌពោធិ៍សែនជ័យកាលពីរំលងអធ្រាត្រចូលថ្ងៃទី១៧ខែមីនាឆ្នាំ២០២១​។

​ មន្ត្រីសមត្ថកិច្ចបានឱ្យដឹងថា៖ក្រុមស្ត្រីដែល ឃាត់ខ្លួននោះឈ្មោះប៊ន​ ចាន់យ៉ា​អាយុ២០ឆ្នាំ ,ឈ្មោះហ៊ន​ ដាលីន​អាយុ២២ឆ្នាំ,ឈ្មោះយឹម​ ស្រីកាអាយុ​១៩ឆ្នាំ,​ឈ្មោះមឿន​ ស៊ីណា​អាយុ២៤ឆ្នាំអ្នកទាំង៤ស្នាក់នៅទីតាំងកើតហេតុមុខរបរកោសជប់។ឈ្មោះឡង់​ សីហា​ ភេទប្រុស អាយុ២៨ឆ្នាំ​មុខរបរជាងសំណង់និងឈ្មោះ​ មឿន​ សុម៉ុន​ ភេទ ប្រុសអាយុ២១ឆ្នាំ​ មុខរបររត់ម៉ូតូឌុប​ ស្នាក់នៅភូមិក្រាំងពង្រ​ សង្កាត់ក្រាំងពង្រ​ ខណ្ឌដង្កោ​៕វិចិត្រ

 

 

 

rsc

Leave a Reply

Your email address will not be published. Required fields are marked *