ព័ត៌មានសង្គម សន្តិសុខ

ចាប់ជនសង្ស័យ៣នាក់ករណីលួច,ទទួលផលចោរកម្មនិងដកហូតម៉ូតូ១៦គ្រឿង

កំពង់ស្ពឺ៖កម្លាំងអាវុធហត្ថស្រុកសំរោងទងកាលពីថ្ងៃទី៥ខែមេសាឆ្នាំ២០២១បានចាប់ស្រ្តីម្នាក់ នៅភូមិបាក់ធ្មេញ ឃុំរលាំងចក ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ពីបទលួចម៉ូតូ និងចាប់ជនសង្ស័យ២នាក់ទៀតពីបទទទួលផលចោរកម្ម។

មន្ត្រីអាវុធហត្ថបានឱ្យដឹងថា៖ការចាប់ខ្លួនជនសង្ស័យនេះនៅមុខរោងចក្រផាកហែនប៊ែកស្ថិតក្នុងទីតាំងខាងលើ ដោយមានឈ្មោះកែវស៊ីថា ភេទស្រីអាយុ២០ឆ្នាំជាកម្មកររោងចក្រ ពីបទលួចម៉ូតូ។បន្ទាប់មកក៏ឈានទៅចាប់២នាក់ទៀតឈ្មោះ ជា ភាភេទប្រុសអាយុ ៣៤ឆ្នាំ និងឈ្មោះ ស៊ិន រិន្ទដេតភេទប្រុស អាយុ ៤២ឆ្នាំបុរសទាំងពីរ មុខរបរ ទិញលក់ម៉ូតូមានទីលំនៅភូមិបាក់ធ្មេញ ឃុំរលាំងចក ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។

ក្នុងនោះសមត្ថកិច្ចដកហូតម៉ូតូចំនួន១៦គ្រឿងដែលមានការសង្ស័យពីបទលួច និងទទួលផលចោរកម្ម ។បច្ចុប្បន្ន ជនសង្ស័យទាំងបីនាក់បានបញ្ជូនមកបញ្ជាការដ្ឋានកងរាជអាវុធ ខេត្តកំពង់ស្ពឺ ដើម្បីអនុវត្ត តាមនីតិវិធី៕ដោយ៖វិចិត្រ

rsc

Leave a Reply

Your email address will not be published. Required fields are marked *