ព័ត៌មានសង្គម សន្តិសុខ សុខាភិបាល

សមត្ថកិច្ចឱ្យពលរដ្ឋ៨នាក់បកក្រោយដែលធ្វើដំណើរពីភ្នំពេញទៅប៉ោយប៉ែត

កំពង់ឆ្នាំង៖កម្លាំងសមត្ថកិច្ចខេត្តកំពង់ឆ្នាំងបានឱ្យពលរដ្ឋចំនួន៨នាក់បកក្រោយវិញដែលធ្វើដំណើរតាមរថយន្តរួមគ្នាមួយគ្រឿងចេញពីភ្នំពេញធ្វើដំណើរឆ្លងទៅក្រុងប៉ោយប៉ែតនៃខេត្តបន្ទាយមានជ័យ។តែត្រូវឃាត់នៅតាមផ្លូវនិងបានតម្រូវឱ្យបកត្រឡប់ក្រោយមកភ្នំពេញវិញបន្ទាប់ពួកគេឆ្លងកាត់តាមផ្លូវដោយបំពានបម្រាមគោចរត្រង់ព្រំប្រទល់ខេត្តកំពង់ស្ពឺនិងខេត្តកំពង់ឆ្នាំង។

លោកវរសេនីយ៍ឯក ទឹម ចាន់ធី អធិការនគរបាលស្រុករលាប្អៀរ បានប្រាប់ឱ្យដឹងនៅព្រឹកថ្ងៃទី២១ ខែមេសាឆ្នាំ២០២១នេះថា៖ការឃាត់រថយន្តអ្នកដំណើរនេះបានកើតឡើងនៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១។រថយន្តនោះម៉ាកហាយឡិនឌឺពាក់ផ្លាកលេខភ្នំពេញ2AY1871ជិះគ្នា៨នាក់ទាំងអ្នកបើកបរផងធ្វើដំណើរចេញពីភ្នំពេញទៅប៉ោយប៉ែត។មកដល់គោលដៅព្រំប្រទល់ខេត្តកំពង់ស្ពឺនិងខេត្តកំពង់ឆ្នាំងរថយន្តនេះបានបំពានបម្រាមបើកឆ្លងកាត់ដោយគ្មានការអនុញ្ញាតពីសមត្ថកិច្ចឈរជើងនៅគោលដៅនោះឡើយ។

លោកវរសេនីយ៍ឯកបានបន្តថា៖បន្ទាប់ពីទទួលបានបទបញ្ជាពីលោកស្នងការឱ្យសហការជាមួយនគរបាលស្រុកកំពង់ត្រឡាចចុះឃាត់រថយន្តនេះដែលបានបំពានបម្រាមធ្វើដំណើរតាមផ្លូវជាតិលេខ៥ឆ្លងកាត់ភូមិសាស្ត្រស្រុកកំពង់ត្រឡាចនិងស្រុករលាប្អៀរ។រថយន្ដនេះបានឃាត់នៅម្តុំភូមិគោកស្ដៅឃុំទឹកហូតស្រុករលាប្អៀរនិងបានបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្ត ដើម្បីសួរនាំ។

បន្ទាប់ពីសាកសួររួចរាល់លោកស្នងការនគរបាលខេត្តក៏បានឱ្យរថយន្ដនេះត្រឡប់ក្រោយវិញដោយមានកម្លាំងសន្តិសុខបើករថយន្តជូនរហូតឆ្លងគោលដៅដែលសមត្ថកិច្ចកំពុងឈរជើងនៅព្រំប្រទល់ខេត្តកំពង់ស្ពឺ និងខេត្តកំពង់ឆ្នាំង៕ដោយ៖វិចិត្រ

rsc

Leave a Reply

Your email address will not be published. Required fields are marked *