សន្តិសុខ

ភ្លើងឆេះផ្ទះអស់មួយខ្នងជាមួយសម្ភារជាច្រើននៅស្រុកឯកភ្នំ

បាត់ដំបង៖អគ្គិភ័យមួយបានកើតឡើងបណ្តាលឱ្យឆេះផ្ទះពលរដ្ឋ១ខ្នងទំហំ៩ម៉ែត្រគុណ៨ម៉ែត្រសង់ពីឈើលើថ្មក្រោម ដំបូលប្រក់ស័ង្កសីអស់ទាំងស្រុងស្ថិតក្នុងក្រុមទី៩ ភូមិគង់ទុំ ឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបងកាលពីយប់ថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២១។

មន្ត្រីអាជ្ញាធរមូលដ្ឋានបានឱ្យដឹងថា៖ម្ចាស់ផ្ទះឈ្មោះ រី ប៉ាវ ភេទប្រុស អាយុ២៣ឆ្នាំ មានទីលំនៅកន្លែងកើតហេតុ ។អគ្គិភ័យនេះបណ្តាលឱ្យឆេះសម្ភារខូចខាតមាន៖ ឆេះផ្ទះ១ខ្នងសម្ភារផ្ទះបាយ និងសម្លៀកបំពាក់មួយចំនួនតែមិនគ្រោះថ្នាក់ដល់មនុស្សទេ ។

ហេតុការណ៍កើតឡើងភ្លាមៗនោះ កម្លាំងសមត្ថកិច្ចបានចេញរថយន្តពន្លត់អគ្គិភ័យចំនួន១គ្រឿង ដោយប្រើប្រាស់ទឹកអស់ចំនួន១រថយន្ត។ចំពោះមូលហេតុសមត្ថកិច្ចកំពុងតែស្រាវជ្រាវបន្ត ៕ដោយ៖សៅវ៉ាន់ឌី

rsc

Leave a Reply

Your email address will not be published. Required fields are marked *