ព័ត៌មានអន្តរជាតិ

អ៊ីស្រាអែល​បន្ត​ទម្លាក់​គ្រាប់បែក​កម្ទេច​រូង​ក្រោម​ដី​របស់​ហា​ម៉ាស់

អន្តរជាតិ៖(ហ្គា​ហ្សា)៖យោធា​អ៊ីស្រាអែល​បាន​បន្ត​ការវាយប្រហារ​តាម​អាកាស​ទៅលើ​គោលដៅ​របស់ខ្លួន​នៅក្នុង​តំបន់​ហ្គា​ហ្សា​ស្ទ្រី​បដែល​អះអាងថា​បានសម្លាប់​សមាជិក​ជាន់​ខ្ពស់​នៃ​ក្រុម​សកម្មប្រយុទ្ធ​ហា​ម៉ាស់​ប៉ា​ឡេ​ស្ទី​ន​​គ្រប់គ្រង​ហ្គា​ហ្សាមានអ្នកស្លាប់កើនដល់២៥៦នាក់​។​

យោធា​កាលពី​ថ្ងៃ​ពុធ​(១៩ឧសភា២០២១)បាន​វាយប្រហារ​តាម​អាកាស​វាយប្រហារ​លើផ្លូវ​រូង​ក្រោម​ដី​ដែល​គេ​ដឹងថា​ត្រូវបាន​សាងសង់​ដោយ​ក្រុម​ហា​ម៉ាស់ ក៏ដូចជា​ទីតាំង​ផ្សេងទៀត​ផងដែរ។​កងទ័ព​អ៊ីស្រាអែល​បានដាក់​ពង្រាយ​កម្លាំង​នៅ​ជិត​ព្រំដែន​ជាមួយ​តំបន់​ហ្គា​ហ្សា​ស្ទ្រី​ប នឹង​បាន​បាញ់កាំភ្លើង​ធំ​ឆ្ពោះទៅ​តំបន់​ព័ទ្ធជុំវិញ​។ ក្រុម​ហា​ម៉ា​ស់បាន​វាយប្រហារ​យោធា​អ៊ីស្រាអែល​ដោយ​គ្រាប់​រ៉ុក្កែត​និង​កាំភ្លើងត្បាល់​។​

គួរ​បញ្ជាក់ថា រហូតមកដល់​ពេលនេះ ចំនួន​អ្នកស្លាប់​ត្រូវបាន​រាយការណ៍​ថា មាន​ដល់២៥៦នាក់​នៅ​តំបន់​ហ្គា​ហ្សា ក្នុងនោះ​កុមារ៦៩នាក់ ស្ត្រី៣៨នាក់ និង​របួស១.៦២០នាក់ ខាង​អ៊ីស្រាអែល មាន​អ្នកស្លាប់១២នាក់ ។​ចំណែក​យោធា​អ៊ីស្រាអែល​បាន​អះអាងថា ខ្លួន​បានសម្លាប់​សមាជិក​ជាន់​ខ្ពស់ របស់​ក្រុម​ហា​ម៉ាស់ និង​ក្រុម​សកម្មប្រយុទ្ធ​ដទៃទៀត ជាង១០០នាក់៕សហការី

 

 

 

rsc

Leave a Reply

Your email address will not be published. Required fields are marked *