សន្តិសុខ

ម៉ូតូធំបើកលឿនបុកជាមួយម៉ូតូតូចពេញទំហឹងបណ្តាលឱ្យស្ត្រីម្នាក់ស្លាប់

ភ្នំពេញ៖គ្រោះថ្នាក់ចរាចរណ៍មួយដោយម៉ូតូធំបើកលឿនបុកជាមួយម៉ូតូតូចពេញទំហឹងបណ្តាលឱ្យស្ត្រីម្នាក់យកកាហ្វេឱ្យភ្ញៀវបានស្លាប់។ហេតុការណ៍នេះកើតឡើងនៅទល់មុខច្រកចូល ក្រសួងព័ត៌មានផ្លូវព្រះមុនីវង្ស សង្កាត់វត្តភ្នំ ខណ្ឌដូនពេញកាលពីព្រឹកថ្ងៃទី២០ខែឧសភាឆ្នាំ២០២១។

សមត្ថកិច្ចបានឱ្យដឹងថា៖សពឈ្មោះ ទ្រី ស្រីលីន ភេទស្រី អាយុ២៥ឆ្នាំ មុខរបរលក់កាហ្វេ ស្នាក់នៅផ្ទះជួលម្តុំគ្លីនិករ៉ាក់ ក្នុងសង្កាត់ឫស្សីកែវខណ្ឌឬស្សីកែវ។ស្រុកកំណើតនៅភូមិជ្រោយបាសាក់១សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ។

ប្រជាពលរដ្ឋ នៅកន្លែងកើតហេតុ បានឱ្យដឹងថា៖ជារៀងរាល់ថ្ងៃ ស្ត្រីរងគ្រោះតែងជិះម៉ូតូម៉ាកហុងដាស្កុបពីពាក់ផ្លាកលេខ ភ្នំពេញ 1GQ-2244ដឹកកាហ្វេឱ្យភ្ញៀវ ដែលកុម្មង់តាមប្រព័ន្ធទូរស័ព្ទ នៅម្តុំមន្ទីរពេទ្យជប៉ុនជារៀងរាល់ថ្ងៃ។នៅព្រឹកកើតហេតុជនរងគ្រោះ បានជិះម៉ូតូឆ្លងផ្លូវព្រះមុនីវង្ស ស្រាប់តែម៉ូតូធុនធំម៉ាក់ កាវ៉ាសាគី Z1000CC ពណ៌បៃតង ពាក់ផ្លាកលេខ ភ្នំពេញ 1HW-0909ជិះតាមផ្លូវព្រះមុនីវង្សក្នុងល្បឿនលឿនបានបុកម៉ូតូស្កុបពីពេញទំហឹង បណ្ដាលឱ្យស្ត្រីអ្នកលក់កាហ្វេដួលបោកក្បាលតែម្តង ។

ចំណែកបុរសជាម្ចាស់ម៉ូតូធុនធំ រងរបួសស្រាល ត្រូវសមត្ថកិច្ចឃាត់ខ្លួន យកទៅប៉ុស្តិ៍នគរបាលវត្តភ្នំ។ក្រោយពេលកើតហេតុ កម្លាំងជំនាញ បានចុះនៅទីតាំងកើតហេតុ បានវាស់វែងយកម៉ូតូទាំងពីរគ្រឿង ទៅរក្សាទុក នៅការិយាល័យចរាចរណ៍ផ្លូវគោក៕ដោយ៖ចំប៉ី

rsc

Leave a Reply

Your email address will not be published. Required fields are marked *