Featured ព័ត៌មានសង្គម សន្តិសុខ

កំពុងស្រាវជ្រាវរកមូលហេតុឆេះផ្ទះខ្មែរអ៊ិស្លាម ស្លាប់៣នាក់របួសធ្ងន់២នាក់

កំពង់ចាម៖សមត្ថកិច្ចកំពុងស្រាវជ្រាវឆេះផ្ទះខ្មែរអ៊ិស្លាម១ខ្នងអស់ទាំងស្រុង ស្លាប់៣នាក់របួសធ្ងន់២នាក់ នៅភូមិអង្គរបានទី៣ ស្រុកកងមាស ខេត្តកំពង់ចាមកាលពីវេលាទៀបភ្លឺថ្ងៃទី៧ ខែកុម្ភ:។មន្ត្រីអាជ្ញាធរបានឱ្យដឹងថា ម្ចាស់ផ្ទះឈ្មោះ អ៊ិស្មា អែល អាយុ៥៦ឆ្នាំនៅភូមិ ឃុំខាងលើ។ ផ្ទះរងការខូចខាតប្រភេទឈើ ដំបូលប្រក់ក្បឿងបន្ទប់ខាងក្រោមបាំងស័ង្កសីទំហំ៦មែត្រ គុណ៨ម៉ែត្រជាមួយទ្រព្យសម្បត្តិជាច្រើនឆេះអស់ទាំងស្រុង ។គ្រោះមហន្តរាយនោះបណ្តាលឱ្យកូនស្រីក្រមុំ២នាក់ និងកូនប្រុសអាយុ១២ ឆ្នាំម្នាក់ ត្រូវភ្លើងឆេះស្លាប់ក្នុងផ្ទះ។ ពេលរកឃើញសាកសពបងប្អូនទាំង៣នាក់ដេកឱបគ្នាគួរឱ្យសង្វែកបំផុត ។ចំណែកឪពុកម្តាយបានរងរបួសធ្ងន់ធ្ងរកំពុងសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ។ចំពោះមូលហេតុ សមត្ថកិច្ចកំពុងបន្តបើកការស៊ើបងង្កេត៕

rsc

Leave a Reply

Your email address will not be published. Required fields are marked *