សន្តិសុខ

បញ្ជូនស្ត្រីទៅតុលាការករណីលក់ផលិតផលនិយាយពាក្យអាសអាភាស

ភ្នំពេញ៖កម្លាំងនាយកដ្ឋានប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជននៃក្រសួងមហាផ្ទៃនៅព្រឹកថ្ងៃទី៤ខែមិថុនាឆ្នាំ២០២១បានបញ្ជូនស្ត្រីម្ចាស់គណនីផេកហ្វេសប៊ុកមាដាមឆដា (Madam Chords)ទៅតុលាការរាជធានីភ្នំពេញដើម្បីសាកសួរពាក់ព័ន្ធនឹងករណីឡាយវីដេអូលក់អីវ៉ាន់ហើយនិយាយពាក្យអាសអាភាស។

មន្ត្រីសមត្ថកិច្ចបានឱ្យដឹងថា៖កាលពីកាលពីថ្ងៃទី៣ខែមិថុនាកម្លាំងជំនាញបានចុះអនុវត្ត ដីកាបញ្ជាឱ្យចូលខ្លួនលេង១១៣អ.យ.ករបស់លោកច្រឹងខ្មៅព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញបាននាំជនសង្ស័យមានឈ្មោះ សៀន សូលក្ខិណា ហៅ ប៉ុប ភេទស្រីអាយុ២៣ឆ្នាំ មកប្រគល់ជូនតុលាការដើម្បីចាត់ការតាមច្បាប់។

សមត្ថកិច្ចបានបញ្ជាក់ថាជនសង្ស័យមានឈ្មោះ សៀន សូលក្ខិណា ហៅ ប៉ុប ភេទស្រីអាយុ២៣ឆ្នាំមានស្រុកកំណើតនៅឃុំបវេល ស្រុកបវេល ខេត្តបាត់ដំបង ស្នាក់នៅផ្ទះជួលលេខ៧៥សេផ្លូវលេខ២ក្នុងបុរីហុងឡាយភូមិត្រពាំងថ្លឹង៣សង្កាត់ចោមចៅទី៣ខណ្ឌពោធិ៍សែនជ័យ ។

ស្រ្តីជនសង្ស័យបាននិយាយសារភាពថា៖ខ្លួនជាម្ចាស់គណនីផេកហ្វេសប៊ុក មាដាមឆដា (Madam Chords) បានឡាយលក់ផលិតផលថែរក្សាសម្រស់របស់ក្រុមហ៊ុន ម៉ដាមដា តាំងពីអំឡុងឆ្នាំ២០១៨ ជាកម្មសិទ្ធិរបស់បងស្រីខ្លួន ដោយមានប្តីជាជនជាតិថៃ។

ក្នុងនោះ មានផលិតផល ឡេលាបមុខ ឡេលាបខ្លួន សាប៊ូដុះខ្លួន ទឹកអនាម័យស្ដ្រី ហ្វាយបឺនិងខូលេជេនតាំងពីឆ្នាំ២០១៨ របស់ក្រុមហ៊ុន ម៉ដាមដាដោយមានច្បាប់អនុញ្ញាតត្រឹមត្រូវ។នាងបានបញ្ជាក់ថា ជាមធ្យមខ្លួនលក់ផលិតផលឱ្យភ្ញៀវក្នុងមួយថ្ងៃបានពី៤០ទៅ៥០នាក់។

ស្រ្តីជនសង្ស័យបន្តថា៖គាត់ពិតជាការឡាយ(Live)វីដេអូលក់ផលិតផលបាននិយាយលេងសើចជា មួយភ្ញៀវដោយ ប្រើពាក្យអាសអាភាសពិតប្រាកដមែន៕ដោយ៖យាយពេញ

rsc

Leave a Reply

Your email address will not be published. Required fields are marked *