ព័ត៌មានសង្គម សន្តិសុខ

ក្មេងប្រុសម្នាក់បាត់ខ្លួនពីផ្ទះ១យប់ស្អែកឡើងប្រទះឃើញសពអណ្ដែតទឹកស្រះ

ភ្នំពេញ៖ ក្មេងប្រុសម្នាក់បានបាត់ខ្លួនពីផ្ទះ១យប់ក្រុមគ្រួសារនិងសមត្ថកិច្ចជួយអន្តរាគមន៍យ៉ាងណា ក៏ពុំឃើញដែរ។លុះដល់រសៀលរសៀលថ្ងៃទី៤ខែមិថុនាឆ្នាំ២០២១ស្រាប់តែប្រទះឃើញស្លាប់អណ្ដែតនៅក្នុងទឹកស្រះក្បែរផ្ទះនៅផ្លូវបេតុងភូមិអង្គសង្កាត់ចោមចៅទី៣ខណ្ឌពោធិ៍សែនជ័យ។

ក្រុមគ្រួសារបានឱ្យដឹងថា៖ក្មេងប្រុសរងគ្រោះឈ្មោះគីម ឡុងអាយុ ៨ ឆ្នាំ ក្មេងនេះបានបាត់ខ្លួនពីផ្ទះតាំងពីវេលាល្ងាចថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២១។នៅមុនពេលបាត់ខ្លួនពួគាត់ គាត់បានឃើញក្មេងប្រុសនេះដើរលេងនៅជិតស្រះទឹកក្បែរផ្ទះរបស់ខ្លួន។ខណៈនោះពួកគាត់ពុំបានចាប់អារម្មណ៍ទេ ក្រោយមកទើបមានការឆោឡោថាក្មេងប្រុសរូបនេះបានបាត់ខ្លួនពីផ្ទះ ។

ប្រភពដដែលបានបន្តថា បន្ទាប់មកឪពុកម្ដាយក្រុមគ្រួសារបានរាយមករាយការណ៍ ស្នើរសុំឱ្យនគរបាលនិងអាជ្ញាធរមូលដ្ឋានជួយស្វែងរកប៉ុន្តែរករហូតដល់យប់ជ្រៅក៏នៅតែមិនឃើញ។លុះព្រឹកឡើងថ្ងៃទី៤ ខែមិថុនា ទើបប្រទះឃើញក្មេងរងគ្រោះស្លាប់អណ្ដែតនៅក្នុងទឹកស្រះ៕ដោយ៖ចំប៉ា

rsc

Leave a Reply

Your email address will not be published. Required fields are marked *