សន្តិសុខ

ជិះម៉ូតូលឿនជ្រុលធ្លាក់ចូលលូបណ្តាលឱ្យស្លាប់២នាក់

កំពង់ស្ពឺ៖បុរសពីរនាក់ជិះម៉ូតូឌុបគ្នាក្នុងល្បឿនលឿនក៏ជ្រុលធ្លាក់ចូលលូបណ្តាលឱ្យស្លាប់ទាំង២នាក់នៅក្នុងភូមិរលាំងថ្លើងស្រុកថ្ពង ខេត្តកំពង់ស្ពឺកាលពីយប់ថ្ងៃទី១ ខែសីហា។

បុររងគ្រោះ ២នាក់ឈ្មោះ ថុល សម្ភស្ស អាយុ ២០ឆ្នាំនិងឈ្មោះ ឡុច មុំ អាយុ ២៥ឆ្នាំ ។ទាំង២នាក់ រស់នៅភូមិគោល ឃុំមនោរម្យ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ ជិះម៉ូតូម៉ាក អិចសិនទ័រ គ្មានផ្លាកលេខ ។តាមការសន្និដ្ឋានរបស់សមត្ថកិច្ច គឺបើកក្នុងល្បឿនលឿន បានជ្រុលចង្កូតធ្លាក់ចូល លូ តែមិនដឹងធ្លាក់តាំងពីពេលណា លុះព្រឹកឡើងម៉ោងទើបឃើញ។ក្រោយកើតហេតុសពទាំង ២នាក់ សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលរុងរឿង បានប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕ដោយ៖ពេជ្រ និល

rsc

Leave a Reply

Your email address will not be published. Required fields are marked *