ព័ត៌មានសង្គម សន្តិសុខ សេដ្ឋកិច្ច

ចាប់៥នាក់,រណាយន្ត៤គ្រឿងបញ្ជូនឱ្យផ្នែកមន្ទីរជំនាញ

ស្ទឹងត្រែង៖កម្លាំងបរិស្ថានខេត្តស្ទឹងត្រែងបានចុះល្បាតតាមព្រៃចាប់ជនសង្ស័យ៥នាក់និងរឹបអូសរណាយន្ត៤គ្រឿងបញ្ជូនមកមន្ទីរបរិស្ថាននៅថ្ងៃទី១ ខែសីហាឆ្នាំ២០២១។

លោក ស្រេង ជាហេង ប្រធានមន្ទីរ បរិស្ថានខេត្តស្ទឹងត្រែង បានឱ្យដឹងថា កាលពីថ្ងៃទី៣០ខែកក្កដាកម្លាំងបានចុះល្បាតព្រៃ ក្នុងដែនជម្រកសត្វ ព្រៃ-ព្រៃឡង់ភូមិសាស្ត្រខេត្តស្ទឹងត្រែង។មកដល់ផ្លូវបំបែកចូលទៅភូមិទន្សោងបានឃើញ ម៉ូតូដឹកឈើប្រភេទកកោះប្រព្រឹត្តដោយឈ្មោះ ផេង ស៊ីណាអាយុ៤៩ឆ្នាំ រស់នៅភូមិព្រែក សង្កាត់ស្ទឹងត្រែង។

បន្ទាប់មកក្រុមការងារបានប្រទះឃើញការកាប់រានដីព្រៃប្រហែល១០ហិកតា ប្រព្រឹត្តដោយ អញ្ញាតិជន។ក្រោយមកក៏បន្តល្បាតរហូតដល់ចំណុច អូរប្រឡាយធ្នង់ បានប្រទះឃើញការកាប់រានប្រហែល៤ហិកតា ប្រព្រឹត្តដោយអញ្ញាតជន ។

កាលពីរសៀល ថ្ងៃទី៣១ ខែកក្កដាក្រុមការងារក៏បានល្បាតរួមគ្នា ទះឃើញជនសង្ស័យចំនួន៥នាក់ កំពុងប្រព្រឹត្តបទល្មើសជ្រៀកឈើនិងប្រមូលផលនៅក្នុងដែនជម្រកសត្វ ព្រៃ-ព្រៃឡង់។បុរស៥នាក់នោះ,ឈ្មោះកែវ លី អាយុ២៥ឆ្នាំ,ឈ្មោះមាស ហានអាយុ២៩ឆ្នាំ,ឈ្មោះឌី ហឿន អាយុ២៤ឆ្នាំ,ឈ្មោះទេត ខេមអាយុ៣១ឆ្នាំ,និងឈ្មោះវាយ ធុន អាយុ២៤ឆ្នាំ។ពួកគេរស់នៅភូមិច្រេត ឃុំច្រេត ស្រុកជ័យសែន ខេត្តព្រះវិហារ។

ក្រុមការងារបានដកហូតវត្ថុតាងមានរណាយន្ត៤គ្រឿងនិងកំណាត់ឈើជាច្រើនទៀត ។នៅថ្ងៃទី១ ខែសីហាជនសង្ស័យ រួមនិងវត្ថុតាងបានបញ្ជូនមកមន្ទីរបរិស្ថានខេត្តស្ទឹងត្រែង ដើម្បីឣនុវត្តបន្តនីតិវិធី៕ដោយ:សុខុម

rsc

Leave a Reply

Your email address will not be published. Required fields are marked *