កម្សាន្ត ព័ត៌មានសង្គម

បទ“ចាញ់ត្រង់ស្រឡាញ់” របស់មាស សុខសោភាបានសរសើរថាល្អទាំងគុណភាពនិងអត្ថន័យ

ភ្នំពេញ៖ ក្រោយពីស្ងប់ស្ងាត់ក្នុងការបញ្ចេញស្នាដៃផលិតជាMV មួយរយៈធំព្រោះតែជំងឺកូវីដ-១៩នោះមក ពេលនេះតារាចម្រៀង មាស សុខសោភាបានបញ្ចេញបទថ្មីអមដោយការសម្តែង និងសាច់រឿងដ៏ជក់ចិត្ត។ បទថ្មី “ចាញ់ត្រង់ស្រឡាញ់” ដែលបានបញ្ចេញជាផ្លូវហើយនោះពិតជាពិរោះប្លែកមិនធ្វើឱ្យអ្នកគាំទ្រខកចិត្តឡើយ។ មិនត្រឹមតែជាបទពិរោះរណ្តំចិត្តនោះទេ តែបទចម្រៀងនេះក៏បានប្រមូលផ្តុំដោយសិល្បករលំដាប់ជួរមុខជាច្រើនចូលរួមសម្តែងអមដោយសាច់រឿងដ៏ជក់ចិត្តដិតអារម្មណ៍ផងដែរ។

តារាសម្តែងក្នុងបទចម្រៀង “ចាញ់ត្រង់ស្រឡាញ់” របស់តារាចម្រៀងលេចធ្លោរូបនេះមានដូចជា តារាបង្ហាញម៉ូដស្រស់សង្ហា លោក ជា ឃាងឈេ និងម្ចាស់មកុដកញ្ញាឯកចក្រវាឡកម្ពុជា២០១៩ កញ្ញាសំណាង អេលីណានោះជាដើម។ ជាសាច់រឿងដែលនិយាយអំពីតួអង្គស្រីជាសត្វឆ្មា ដែលបង្កប់ដោយអត្ថន័យមួយដ៏ជ្រាលជ្រៅចាក់ចំបេះដូងអ្នកនិយមស្រឡាញ់សត្វចិញ្ចឹម “យើងអាចយកសត្វឆ្មាមួយក្បាលបោះបង់ចោលបាន តែពេញមួយជីវិតឆ្មា យើងគឺជាម្ចាស់ និងជាមនុស្សជាទីស្រលាញ់របស់វា”។

គួរបញ្ជាក់ដែរថាក្រោយពីប្រកាសចូលច្រៀងក្នុងផលិតកម្មរាម ទើបនឹងបានកន្លះឆ្នាំប៉ុណ្ណោះ តារាចម្រៀង មាស សុខសោភា បានបញ្ចេញសា្នដៃបទចម្រៀងថ្មីជាច្រើនបន្តបន្ទាប់ និងទទួលបានការគាំទ្រច្រើនពីទស្សនិកជន។ បើទោះបីជាស្ថិតក្នុងដំណាក់កាលនៃបរិបទជំងឺកូវីដ-១៩ ដែលនាងនិងក្រុមការងារផលិតមិនអាចចេញផលិតជាMV ដើម្បីបំពេញចិត្តអ្នកគាំទ្របានច្រើនមែន ប៉ុន្តែស្នាដៃដែលស្ថិតក្រោមការសម្រិតសម្រាំងពីអ្នកនិពន្ធ បានធ្វើឲ្យនាងរក្សាបានលំនឹងទីផ្សារខ្លាំងដដែល៕ដោយ៖សហការី

rsc

Leave a Reply

Your email address will not be published. Required fields are marked *