សន្តិសុខ

បុរសម្នាក់ដេកស្លាប់លើរ៉ឺម៉កម៉ូតូជំនាញថាគាំងបេះដូង

ភ្នំពេញ៖បុរស​ពោះម៉ាយ​ម្នាក់បានដេកស្លាប់លើរ៉ឺម៉កម៉ូតូរបស់ខ្លួនខាងសមត្ថកិច្ចជំនាញថាគាំងបេះដូងនៅផ្លូវជាតិលេខ៥ក្នុងខណ្ឌឫស្សីកែវកាលពី ថ្ងៃទី៨ ខែកញ្ញាឆ្នាំ២០២១ ។

មន្ត្រីនគរបាលបានឱ្យដឹងថា បុរសដែលស្លាប់ឈ្មោះ ឆឺង ឡាយ ភេទ​ប្រុស អាយុ ៤១ឆ្នាំជាសន្តិសុខពេលយប់ និង​រត់រ៉ឺម៉កម៉ូតូពេល​ថ្ងៃ ស្នាក់នៅ​បន្ទប់​ជួលក្នុង​ ខណ្ឌឫស្សីកែវ ​ឯស្រុកកំណើតភូមិព្រៃ​ល្វា ស្រុក​ព្រៃកប្បាស ខេត្តតាកែវ​។​

​ស្ត្រី​ជា​សាច់ញាតិ​អ្នកស្លាប់បានឱ្យដឹងថា សពជា​បុរស​ពោះម៉ាយ មានកូន​ស្រី៣ នាក់ក្នុង​ប​ន្ទុកហើយបាន​ផ្ញើកូន​ទុកឱ្យ​ម្តាយ បង្កើតមើល​ថែទាំ​។​​ក្រោយពីសមត្ថកិច្ចពិនិត្យសពរួចបានបញ្ជាក់ថា បុរសរូបនេះស្លាប់ដោយ​សារគាំងបេះដូង រួច​​ប្រគល់ឱ្យ​សាច់ញាតិយកទៅធ្វើបុណ្យ ៕ដោយ៖ចំប៉ា

rsc

Leave a Reply

Your email address will not be published. Required fields are marked *