សន្តិសុខ

សមត្ថកិច្ចស្ទាក់ចាប់បានចោរម្នាក់ដែលលួចរថយន្តទំនើប

កំពង់ឆ្នាំង៖សមត្ថកិច្ចស្រុកក្រគរខេត្តពោធិ៍សាត់ស្ទាក់ចាប់បានចោរម្នាក់ដែលលួចយករថយន្តម៉ាកPoRSCHEចេញពីស្រុកបរិបូរណ៍ខេត្តកំពង់ឆ្នាំងកាលពីថ្ងៃទី៨ខែ កញ្ញាឆ្នាំ២០២១។

មន្ត្រីនគរបាលបានឱ្យដឹងថា ក្រោយទទួលបានព័ត៌មាន ពីម្ចាស់រថយន្តឈ្មោះ ហៀក វិឡៃ អាយុ ៣២ឆ្នាំ នៅ ឃុំពន្លៃ ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង​ ដែលបានបាត់ហើយគេឃើញរថយន្តនោះបើកតាមផ្លូវជាតិលេខ៥ឆ្ពោះទៅទិសខាងលិច។

នៅវេលាម៉ោងជាង១០ថ្ងៃដដែលមានជនម្នាក់បានបើករថយន្តម៉ាកPoRSCHE មានផ្លាកលេខភ្នំពេញ 2Q-2109 កម្លាំងអន្តរាគមន៍ស្រុកក្រគរ ស្ទាក់ចាប់បានរថយន្ត និង ជនសង្ស័យនៅមុខមន្ទីពេទ្យបង្អែកស្រុកក្រគរ លើផ្លូវជាតិលេខ៥។ជនសង្ស័យឈ្មោះ ឃឹម សីហា ភេទប្រុស អាយុ២៣ឆ្នាំនៅ ខេត្តព្រៃវែង។

តាមបញ្ជារបស់លោក កូយ កាន់យ៉ា ព្រះរាជអាជ្ញាអមតុលាការខេត្តពោធិ៍សាត់នគរបាលស្រុកក្រក្រគរបានធ្វើកំណត់ហេតុប្រគល់ជនសង្ស័យនិងរថយន្តដែលចោរលួចនេះទៅផ្នែកនគរបាលជំនាញស្រុកបរិបួរណ៍ដើម្បីបន្តនីតិវិធី៕ដោយ៖យាយទេព

rsc

Leave a Reply

Your email address will not be published. Required fields are marked *