Featured សន្តិសុខ

ឃាត់ខ្លួន​បុរស​ម្នាក់​ករណី​គ្រឿងញៀន​និង​វត្ថុតាង​ជិត​៦០០​គ្រាប់​

​ខេត្តស្ទឹងត្រែង​៖​កម្លាំង​នគរបាល​ប្រឆាំង​បទល្មើស​គ្រឿងញៀន​ខេត្តស្ទឹងត្រែង​បាន​ឃាត់ខ្លួន​បុរស​ម្នាក់​ពាក់ព័ន្ធ​ករណី​គ្រឿងញៀន​នៅ​ចំណុច​ភូមិសាស្ត្រ​ភូមិ​អូ​ស្វាយ​ឃុំ​អូ​ស្វាយ​ស្រុក​បុរី​អូរ​ស្វាយ​សែន​ជ័យ កាលពី​វេលា​ម៉ោង​១២​ថ្ងៃត្រង់​ថ្ងៃទី​២២​ខែធ្នូ​ឆ្នាំ​២០២០​។

​មន្ត្រី​សមត្ថកិច្ច​បានឱ្យដឹងថា​៖​ការចុះ​បង្ក្រាប​ករណី​គ្រឿងញៀន​នោះ​កម្លាំង​នគរបាល​ប្រឆាំង​បទល្មើស​គ្រឿងញៀន​ខេត្តស្ទឹងត្រែង​បាន​សហការ​ជាមួយ​កម្លាំង​នគរបាល​ស្រុក​បុរី​អូរ​ស្វាយ​សែន​ជ័យ​និង​កម្លាំង​ឧ​ទ្យា​នុ​រក្ស​ប្រចាំ​ស្នាក់ការ​រ៉ា​ម​សារ​ស្រុក​បុរី​អូរ​ស្វាយ​សែន​ជ័យ​បាន​។​សមត្ថកិច្ច​បាន​បង្ក្រាប​ករណី​ជួញដូរ​និង​ប្រើប្រាស់​នូវ​សារធាតុ​ញៀន​ដោយ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ស្ថិតនៅ​ចំណុច​ភូមិ​អូរ​ស្វាយ​ឃុំ​អូរ​ស្វាយ​។​


​លោក​វរសេនីយ៍ឯក​ផៃ​រស្មី​ស្នងការរង​នគរបាល​ទទួល​ផែន​ប្រឆាំង​បទល្មើស​គ្រឿងញៀន​ខេត្តស្ទឹងត្រែង​បានឱ្យដឹងថា​៖​កម្លាំង​នគរបាល​បាន​ចុះបង្ក្រាប​និង​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ឈ្មោះ​ថង​វ៉ន​អាយុ​៣២​ឆ្នាំ​នៅ​ភូមិ​/​ឃុំ​អូរ​ស្វាយ​ស្រុក​បុរី​អូរ​ស្វាយ​សែន​ជ័យ​ខេត្តស្ទឹងត្រែង​។​

​ក្នុងនោះ​ចាប់យក​វត្ថុតាង​គ្រឿងញៀន​បាន​បី​កញ្ចប់​ជា​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​wy​ជិត​៦០០​គ្រាប់​មាន​ទម្ងន់​៦៣,៧៦​ក្រាម​មាន​ដាវ​២​ដើម​និង​កាំបិត​១​ដើម​។​បច្ចុប្បន្ន​កម្លាំង​ជំនាញ​កំពុង​សាកសួរ​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តស្ទឹងត្រែង​ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅកាន់​អយ្យការ​អម​សាលាដំបូង​ខេត្តស្ទឹងត្រែង​ចាត់ការ​បន្ត​តាម​នីតិវិធី​ច្បាប់​៕​សុខុម

rsc

Leave a Reply

Your email address will not be published. Required fields are marked *