Featured សន្តិសុខ

ជនបរទេសម្នាក់រាលកៃកាំភ្លើងផ្ទុះមួយគ្រាប់រងរបួសខ្លួនឯង

ភ្នំពេញ៖បុរសបរទេសម្នាក់បានធ្វើឱ្យរាលកៃកាំភ្លើងផ្ទុះមួយគ្រាប់បណ្តាលឱ្យរងរបួសខ្លួនឯងចំកំភួនជើងខាងស្តាំ។ហេតុការណ៍នេះបានកើតឡើងស្ថិតក្នុងសង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញកាលពីទៀបភ្លឺថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២១ ។

មន្ត្រីអាវុធហត្ថបានឱ្យដឹងថា បុរសដែលរាលកៃកាំភ្លើងរបួសខ្លួនឯងនោះឈ្មោះភែ រីអាយុ៤៦ឆ្នាំ ជាជនបរទេស ធ្វើការផ្នែកធនធានមនុស្ស ស្នាក់នៅម្តុំផ្សារដើមគ ខណ្ឌទួលគោក ។បុរសដែលបង្កឡើងខ្លួនឯងបានឱ្យដឹងថា រូបគេបានជួបជុំមិត្តផឹកស៊ីនៅផ្សារសូរិយាម៉ល។ លុះ រំលងអធ្រាត្រ រូបគេក៏បានចេញពីជួបជុំមិត្ត រួចដើរកាត់ផ្លូវ១៥៤ ក៏ស្រាប់តែប្រទះឃើញកាំភ្លើងខ្លី ពណ៌ខ្មៅ ម៉ាកស៊ុយរ៉ាគី មួយដើម ។រូបគេក៏បានយកមកដាក់ចូលហោប៉ៅខាងក្រោយខាងស្តាំ ស្រាប់តែកាំភ្លើងនោះរៀលកៃផ្ទុះត្រូវចំកំភួនជើងខ្លួនឯង បណ្តាលឱ្យរងរបួសធ្ងន់តែម្តង។

បន្ទាប់ពីកើតហេតុសមត្ថកិច្ចបានចុះមកដល់ រួចទាក់ទងទៅខាងមន្ទីរពេទ្យកាល់ម៉ែត ហៅរថយន្តសាមុយមកដឹកបុរសជនបរទេសរូបនេះទៅសង្គ្រោះបន្ទាន់ជាមុនសិន។ រីឯកាំភ្លើងត្រូវបានកម្លាំងអាវុធហត្ថ ដកហូតយកទៅរក្សាទុក ដើម្បីស្រាវជ្រាវបន្ត៕ដោយ៖មនោរម្យ

rsc

Leave a Reply

Your email address will not be published. Required fields are marked *