សន្តិសុខ

សមត្ថកិច្ចស្ទាក់ចាប់បុរសម្នាក់ករណីលួចយកម៉ូតូអ្នកច្រូតស្រូវ   

ក្រចេះ៖កម្លាំងនគរបាលបានស្ទាក់ចាប់ជនសង្ស័យម្នាក់ករណីលួចម៉ូតូអ្នកច្រូតស្រូវនៅម្តុំភូមិអូរគ្រៀង ស្រុកសំបូរខេត្តក្រចេះកាលពីព្រឹកថ្ងៃទី៤ ខែតុលា ឆ្នាំ២០២១។

មន្ត្រីនគរបាលស្រុកសំបូរបានឱ្យដឹងថា៖ មុនកើតហេតុប្តីប្រពន្ធពីរនាក់បានជិះម៉ូតូឌុបគ្នាទៅស៊ីឈ្នួលច្រូតស្រូវឱ្យគេនៅវាស្រែ ហើយក៏បានទុកម៉ូតូចោលនៅជិតកន្លែងច្រូតស្រូវ។បន្ទាប់មក ស្រាប់តែមាន មនុស្ស២ នាក់ឪពុកនិងកូន  ដើរចូលសំដៅទៅកន្លែងទុកម៉ូតូនោះ ហើយបានលួចយកម៉ូតូ ជិះចេញទៅលើផ្លូវជាតិតែម្តង។

ភ្លាមៗនោះកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលអូរគ្រៀងបានស្ទាក់ចាប់ជនសង្ស័យឈ្មោះ វង្សនុយ ភេទប្រុស  អាយុ៣៦ឆ្នាំ នៅភូមិ ច្រកព្រាល ឃុំភក្តី ស្រុកបរសេដ្ឋ  ខេត្តកំពង់ស្ពឺ ។ជាមួយនោះ ជនសង្ស័យបានយកកូនប្រុសអាយុ៤ឆ្នាំម្នាក់ទៅជាមួយក្នុងពេលធ្វើសកម្មភាពលួចម៉ូតូនេះ ។បច្ចុប្បន្នជនសង្ស័យត្រូវសមត្ថកិច្ចកំពុងឃាត់ខ្លួននិងកសាងសំណុំរឿងបញ្ជូនទៅផ្នែកជំនាញខេត្តដើម្បីចាត់ការបន្ត ៕

rsc

Leave a Reply

Your email address will not be published. Required fields are marked *