ព័ត៌មានទេសចរណ៍ ព័ត៌មានសង្គម សេដ្ឋកិច្ច

អាជ្ញាធរភ្នំពេញរៀបចំសំណើរទៅគណៈកម្មការជំងឺកូវីដពិចារណាបើកក្លិបកម្សាន្តវិញ

ភ្នំពេញ៖អភិបាលរាជធានីភ្នំពេញលោក ឃួង ស្រេង កាលពីថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២១បានប្រាប់សារព័ត៌មានផ្សាយជាភាសាអង់គ្លេសប្រចាំកម្ពុជាថា, លោកកំពុងរៀបចំសំណើរទៅគណៈកម្មការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ដើម្បីអនុញ្ញាតឱ្យបើកដំណើរការឡើងវិញនូវអាជីវកម្ម ក្លិបកម្សាន្ត រង្គសាលនិងខារ៉ាអូខេ។

ការគ្រោងរៀបចំសំណើបែបនេះបន្ទាប់ពីការប្រកាសជាផ្លូវ ការបើកសង្គមសេដ្ឋកិច្ចកម្ពុជាឡើងវិញដោយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកាលពី ថ្ងៃទី១ ខែវិច្ឆិកា ក្នុងឱកាសអញ្ជើញបិទយុទ្ធនាការ ចាក់វ៉ាក់សាំងដូសទី១ដល់ពលរដ្ឋអាយុ៦ឆ្នាំឡើង និងបើកយុទ្ធនាការចាក់វ៉ាក់សាំងដល់កុមារ អាយុ៥ឆ្នាំ។

លោក ឃួង ស្រេង បានបន្ត ថា៖ “យើងមានទៅចង់បិទអីឱ្យតែអត់មានឆ្លង” ឥឡូវយើងកំពុង រៀបចំសុំទៅគណៈកម្មការប្រតិបត្តិប្រជុំវិភាគ ដើម្បីកំណត់នូវបញ្ហានេះ។ ក្រោយថ្ងៃ១១ វិច្ឆិកា នឹងមានការប្រែប្រួលលើបញ្ហានេះ។

លោកអភិបាលរាជធានីភ្នំពេញបន្តថា“ខ្ញុំមេចហ៊ានឱ្យបើកឬមិនបើក វាអាស្រ័យលើ គណៈកម្មការប្រយុទ្ធប្រឆាំងកូវីដ-១៩ដើម្បីប្រជុំ ពិភាក្សាបញ្ហានេះ ហើយវាយតម្លៃឱ្យបានត្រឹមត្រូវ ទើបយើងហ៊ានបើកការងារនេះ ព្រោះអាជីវកម្មឌីស្កូតែក ខារ៉ាអូខេ វាជាកន្លែងសប្បាយ។តែវាទទួលហានិភ័យខ្ពស់ និងងាយរងគ្រោះដូច្នេះ យើងត្រូវប្រុងប្រយ័ត្នលើរឿងហ្នឹង» ។

សូមបញ្ជាក់ថា, កាលពីថ្ងៃទី២ ខែវិច្ឆិកា អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង បានបញ្ជាទៅអាជ្ញាធរខណ្ឌ ទាំង១៤ឲ្យអនុវត្តន៍បានម៉ឺងម៉ាត់នូវវិធានការ រដ្ឋបាលរបស់សាលារាជធានីក្នុងការផ្អាក បណ្ដោះអាសន្នអាជីវកម្មដែលមានហានិភ័យខ្ពស់ រួមមានអាជីវកម្មខារ៉ាអូខេ រង្គសាល និងឌីស្កូតែក រហូតដល់ថ្ងៃទី១១ ខែវិច្ឆិកា៕ដោយ៖សហការី

rsc

Leave a Reply

Your email address will not be published. Required fields are marked *