ព័ត៌មានសង្គម សន្តិសុខ

ប្ដីកាប់ប្រពន្ធឱ្យស្លាប់រួចចងក សម្លាប់ខ្លួនឯងសង្ស័យរឿងប្រចណ្ឌ

កំពង់ឆ្នាំង៖អំពើឃាតកម្មសង្ស័យរឿងប្រចណ្ឌបានកើតឡើងក្នុងគ្រួសារមួយ បង្កមកពីប្តីបានប្រើកាំបិតប៉័ងតោកាប់ប្រពន្ធឱ្យស្លាប់ រួចទៅចងកសម្លាប់ខ្លួនឯងតាមក្រោយ។ករណីនេះបានកើតឡើងនៅភូមិបឹងលាច ឃុំសេដ្ឋី ស្រុកសាមគ្គីមានជ័យ កាលពីយប់ថ្ងៃទី៥ ខែតុលាឆ្នាំ២០២៣។មន្ត្រីមូលដ្ឋានបានឱ្យដឹងថា ស្ត្រីជាប្រពន្ធបាត់បង់ជីវិតឈ្មោះ កែវ ស្រីអូន អាយុ៣២ឆ្នាំ។ចំណែកប្ដីឈ្មោះ លី សារិនអាយុ ៣៤ឆ្នាំពួកគេជាអ្នករកស៊ីលក់សាច់គោ មានកូន២នាក់ក្នុងបន្ទុករងកំព្រាឪពុកម្តាយ។មុនកើតហេតុកាលពីយប់ថ្ងៃទី៤ខែតុលា ប្ដីប្រពន្ធនេះបានឈ្លោះគ្នាយ៉ាងខ្លាំងម្ដងហើយ។ក្រោយមកនៅយប់ថ្ងៃទី ៥ខែតុលាក៏មានជម្លោះម្តងទៀត ស្រាប់តែបុរសជាប្ដីបានយកកាំបិតប៉័ងតោកាប់ប្រពន្ធចំកញ្ចឹងក-ស្មានិងកន្លែងផ្សេងទៀត បណ្ដាលឱ្យស្លាប់ក្នុងថ្លុកឈាម។ក្រោយមកបុរសជាប្ដីបានទៅចង កសម្លាប់ខ្លួនឯងតាមក្រោយតែម្ដង។ ក្នុងហេតុការណ៍ដ៏រន្ធត់នេះអ្នកភូមិបាននិយាយថា កន្លងមកប្ដីនិងប្រពន្ធតែងតែមានជំម្លោះជាញឹកញយ កើតឡើងព្រោះតែប្ដីប្រចណ្ឌនឹងប្រពន្ធដោយសារសង្ស័យថាប្រពន្ធមានប្រុសថ្មី៕

rsc

Leave a Reply

Your email address will not be published. Required fields are marked *