សន្តិសុខ

យោធាស័ក្គ៤កន្លះម្នាក់ជិះម៉ូតូបុករ៉ឺម៉កដួលបោកក្បាលស្លាប់

ពោធិ៍សាត់៖មន្ត្រីយោធាស័ក្គ៤កន្លះម្នាក់បានជិះម៉ូតូម៉ាកធូដេកូនទា ទៅបុកជាមួយម៉ូតូសណ្តោងរ៉ឺម៉កដឹកគោមកពីមុខពេញទំហឹងបណ្តាលឱ្យដួលបោកក្បាលស្លាប់។សមត្ថកិច្ចបានឱ្យដឹងថា កាលពីរសៀលថ្ងៃទី៧ ខែធ្នូ មានម៉ូតូធូដេបុកជាមួយម៉ូតូសណ្តោងរ៉ឺម៉កដឹកគោមកពីមុខបណ្តាលឱ្យស្លាប់ម្នាក់នៅលើផ្លូវជាតិលេខ៥ស្ថិតក្នុងភូមិ កោះស្វាយ ស្រុកបាកាន ខេត្តពោធិ៍សាត់។

អ្នកស្លាប់ឈ្មោះគឹម ហៀង អាយុ៥៨ឆ្នាំនៅភូមិព្រៃផ្ដៅ ឃុំបឹងខ្នារ ខេត្តពោធិ៍សាត់ ជាមន្ត្រីយោធាតំបន់ប្រតិបត្តិការសឹករងខេត្តពោធិ៍សាត់ពាក់ស័គ្គ៤កន្លះ។រីឯអ្នកបើកបរម៉ូតូសណ្ដោងរ៉ឺម៉កដឹកគោឈ្មោះមិត មាន អាយុ៤១ឆ្នាំ នៅស្រុកបាកាន ខេត្តពោធិ៍សាត់ ។ក្រោយពីកើតហេតុនគរបាលជំនាញ បានចុះពិនិត្យហើយសន្និដ្ឋានថា គ្រោះថ្នាក់ចរាចរណ៍នេះបណ្តាលមកពីខាងម៉ូតូធូដេបានជិះមិនប្រកាន់ស្តាំចូលចំណែកផ្លូវគេទើបមានគ្រោះថ្នាក់នេះកើតឡើង៕

rsc

Leave a Reply

Your email address will not be published. Required fields are marked *