សន្តិសុខ សេដ្ឋកិច្ច

រថយន្តស៊ីទែនប្រេងបើកដាច់កង់ដាច់ក្បាលវ៉ានហូរប្រេងរាប់ពាន់លីត្រ

ភ្នំពេញ៖រថយន្តស៊ីទែនដឹកប្រេងរបស់ក្រុមហ៊ុនសូវីម៉ិចពេលកំពុងបើកចុះពីលើស្ពានព្រែកព្នៅក៏ដាច់កង់ហរប្រេងរាប់ពាន់លីត្រហើយកង់នោះវិលលឿនទៅមុខបុកម៉ូតូទៀត។

សមត្ថកិច្ចបានឱ្យដឹងថា នៅម៉ោងជិត១២ថ្ងៃទី៨ ខែធ្នូនៅតាមមហាវិថីវិមានឈ្នះឈ្នះ ក្នុងភូមិព្រែកតារ្ន័ត ខណ្ឌជ្រោយចង្វាមានរថយន្តស៊ីទែនដឹកប្រេងក្រុមហ៊ុនសូវីម៉ិចមួយគ្រឿងបានបើកសដាច់កង់។ពេលនោះក៏បានដាច់វ៉ានចេញប្រេងពីស៊ីទែនហើយឆាបឆេះ។តែត្រូវអ្នកបើកបរយកបំពង់ពន្លត់អគ្គិភ័យបាញ់ពន្លត់រលត់ភ្លាមៗ ។

នៅក្នុងហេតុការណ៍នេះមិនបណ្តាលឱ្យមានមនុស្សរងរបួសឡើយ។ក្រោយមកក្រុមហ៊ុនក៏យក រថយន្តមួយគ្រឿងទៀត មកផ្ទេរយកប្រេងដែលនៅសល់។រីឯម៉ូតូដែលចតទុកលើចិញ្ចើមផ្លូវ ត្រូវកង់រថយន្តទៅបុករងការខូចខាតនោះ ភាគីខាងរថយន្តចេញថ្លៃជួសជុល៕

rsc

Leave a Reply

Your email address will not be published. Required fields are marked *