Featured សន្តិសុខ សេដ្ឋកិច្ច

ដាក់គុកចិន៦នាក់ម្នាក់ៗមួយជីវិតរឿងជួញដូរគ្រឿងញៀនជាង២តោន

ភ្នំពេញ៖តុលាការភ្នំពេញ បានប្រកាសសាលក្រមផ្តន្ទាទោសជនជាតិចិន៦នាក់ដាក់ពន្ធនាគារម្នាក់ៗមួយជីវិតរឿងជួញដូរគ្រឿងញៀនជាង២តោន។សមត្ថកិច្ចបានឱ្យដឹងថា ជនត្រូវចោទទាំង៦នាក់នោះជាជនជាតិចិននិងចិនតៃវ៉ាន់មានអាយុពី២០ឆ្នាំដល់៦២ឆ្នាំ។

ពួកគេត្រូវសម្ថកិច្ចចាប់ខ្លួនកាលពីថ្ងៃទី១១ ខែតុលាឆ្នាំ២០២០ ពីបទផលិត- រក្សាទុក-ដឹកជញ្ជូន-ជួញដូរដោយខុសច្បាប់នូវសារធាតុញៀនប្រព្រឹត្តនៅខេត្តព្រះវិហារ-ខេត្តព្រះសីហនុ-និងរាជធានីភ្នំពេញ។

សូមបញ្ជាក់ថា គ្រឿងញៀនដែលសមត្ថកិច្ចរឹបអូសបានសរុបទម្ងន់២.១០៦គីឡូ២១៥ក្រាម និងសារធាតុគីមីផ្សំ ៦០០ គីឡូក្រាមគិតជាទឹកប្រាក់សរុបមានតម្លៃជាង១០លានដុល្លារ-រថយន្ត ២គ្រឿង ទួរសព្ទដៃ១០ គ្រឿង។នៅព្រឹកថ្ងៃទី៨ ខែធ្នូឆ្នាំ២០២១តុលាការភ្នំពេញ បានសម្រេចផ្តន្ទាទោសជនជាតិចិន៦នាក់ ដាក់ពន្ធនាគារម្នាក់ៗ អស់មួយជីវិត និងពិន័យម្នាក់ៗ ៥០លានរៀលបង់ចូលថវិការដ្ឋ៕

rsc

Leave a Reply

Your email address will not be published. Required fields are marked *