ភ្នំពេញ៖បន្ទាប់ពីមានសាឡង់ដឹកខ្សាច់បុកសសរស្ពានបាឡេកាត់ទន្លេសាបឱ្យខូចខាតកាលពីល្ងាចថ្ងៃទី២០ ខែវិច្ឆិកានោះមកសមត្ថកិច្ចបានឃាត់ខ្លួនមនុស្ស៣នាក់។សមត្ថកិច្ចប្រចាំគោលដៅបានឱ្យដឹងថា កាលពីល្ងាចថ្ងៃទី២០ ខែវិច្ឆិកា មានសាឡង់ដឹកខ្សាច់មួយគ្រឿងបានប៉ះសសរស្ពានដែកបាឡេបណ្តាលឱ្យក្រឡាប់លិចកល់ជាប់នៅទីនោះតែម្តង។អ្នកបើកបរសាឡង់៣នាក់ត្រូវបានកងកម្លាំងជើងទឹកប្រចាំការនៅជិត ICOC បានជួយសង្រ្គោះទាន់ពេលវេលាហើយបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ដើម្បីសាកសួរតាមនីតិវិធី។មុនកើតហេតុសាឡង់បូមខ្សាច់នោះបានបើកតាមទន្លេសាបឆ្លងផុតស្ពានប្រហែលជិត៣០០ម៉ែត្រស្រាប់តែម៉ាស៊ីនខូច ទើបធ្វើឱ្យសាឡង់នោះមកប៉ះស្ពានបណ្តាលឱ្យទ្រេតសសរស្ពានខូចខាតចំនួន៣ដើម។តែមន្ត្រីរូបនោះមិនបានបញ្ជាក់ឱ្យដឹងថា សាឡង់នោះជារបស់ក្រុមហ៊ុនមួយណានៅឡើយទេ។ក្រោយមានហេតុការណ៍កើតឡើងអាជ្ញាធររាជធានីភ្នំពេញបានប្រកាសផ្អាកការធ្វើចរាចរណ៍លើស្ពានបាឡេក្រោយពីសាឡង់ដឹកខ្សាច់បុកបណ្តាលឱ្យខូចខាតទ្រព្យសម្បត្តិរបស់រដ្ឋយ៉ាងធ្ងន់ធ្ងររួចមក។ស្ពានបាឡេនោះឆ្លងទន្លេសាប ភ្ជាប់ពីក្រុងរណបជ្រោយចង្វាទៅផ្លូវជាតិលេខ៥ ក្នុងខណ្ឌឬស្សីកែវ៕
Related Articles
ឃាត់ខ្លួនជនសង្ស័យ៨នាក់ពាក់ព័ន្ធករណីគ្រឿងញៀន
ភ្នំពេញ៖កម្លាំងនគរបាលខណ្ឌដង្កោបានចាប់ជនសង្ស័យ៨នាក់ពាក់ព័ន្ធករណីគ្រឿងញៀន និងប្រើដាវកែច្នៃជាមួយកាំភ្លើងជ័រ។ ការចាប់ខ្លួនក្រុមជនសង្ស័យនៅម្តុំ ភូមិជើងឯក សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញកាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១។ ជនទាំង៨នាក់,ឈ្មោះគា រ៉ុង អាយុ២១ឆ្នាំ,ឈ្មោះអឿន រ៉េត អាយុ២៨ឆ្នាំ,ឈ្មោះឈឹម ដារ៉ា អាយុ២៩ឆ្នាំ,ឈ្មោះចែម សីហា អាយុ២០ឆ្នាំ,ឈ្មោះ សុទ្ធ សំនៀងភីលីត អាយុ២៦ឆ្នាំ,ឈ្មោះឡុង សុភន អាយុ២៩ឆ្នាំ,ឈ្មោះភឿន សុខលុយ អាយុ១៩ឆ្នាំនិងឈ្មោះ ខ្លឹង ដែន អាយុ៣៣ឆ្នាំ។ វត្ថុតាងបាន៖គ្រឿងញៀន២ថង់តូច, ដាវកែច្នៃ១ដើម, កាំភ្លើងជ័រខ្លី១ដើម, ម៉ូតូម៉ាកស្មាស់១គ្រឿង, ទូរសព្ទ ១គ្រឿង, កាបូបស្ពាយ២, ថង់សម្រាប់ច្រកគ្រឿងញៀនមួយចំនួន,ផ្លាកលេខម៉ូតូ ភ្នំពេញ 1L-6396 មួយបន្ទះ៕ដោយ៖យាយពេញ
សមត្ថកិច្ចជំនាញចាប់បានឈើចំនួន៩៩ដុំក្នុងស្រុកសង្គមថ្មី
ព្រះវិហារ៖បទល្មើសដឹកជញ្ជូនឈើលេខ១ ជាប្រភេទឈើសុក្រម និងឈើឈ្លីក របស់មេឈ្មួញមានលុយមានអំណាច ដែលបានកើតមានក្នុងស្រុកសង្គមថ្មីត្រូវបានបង្ក្រាប។ លោក តូ សុថេត នាយរងផ្នែករដ្ឋបាលព្រៃឈើត្បែងមានជ័យ បានឱ្យដឹងថា កាលពីថ្ងៃទី១០ ខែកក្តដា ឆ្នាំ២០២១ កម្លាំងជំនាញបានចុះស្រាវជ្រាវរកមុខសញ្ញាដឹកបទល្មើសព្រៃឈើ។ ជាលទ្ឋផលរកឃើញក្រុមឈ្មួញយកឈើមកលាក់ទុកចំនួន៤កន្លែងមានឈើចំនួន ៩៩ដុំ ជាឈើអារបួនជ្រុង មុខកាត់ចាប់ពី១៥ជុំ រហូតដល់ ៤០ជុំនៅតាមផ្ទះពលរដ្ឋ ក្នុងភូមិស្វាយ ឃុំរណៈសិរ្យ ស្រុកសង្គមថ្មី ខេត្តព្រះវិហារ ។ សមត្ថកិច្ច បានឱ្យដឹងថា ឈើលេខ១ ប្រភេទឈើសុក្រម និងឈើឈ្លីក ត្រូវបានមេឈ្មួញបញ្ចុះបញ្ចូលឱ្យប្រជាពលរដ្ឋចូលទៅលួចអារនៅក្នុងក្រុមហ៊ុនដីសម្បទានសេដ្ឋកិច្ច ការលីនឆយ ដែលមានទីតាំងស្ថិតក្នុងឃុំស្តៅ ស្រុកសង្គមថ្មី យកមកលក់ឱ្យក្រុមឈ្មួញក្នុងមួយម៉ែត្រគូបតម្លៃ៣០០ដុល្លារ។វត្ថុតាងមានឈើចំនួន ៩៩ដុំខាងលើ ត្រូវបានដឹកជញ្ជូនយកមករក្សាទុកនៅផ្នែករដ្ឋបាលព្រៃឈើរវៀង ដើម្បីចាត់ការបន្តទៅតាមនីតិវិធី៕ដោយ៖សៅវ៉ាន់ឌី
មន្ត្រីខណ្ឌរដ្ឋបាលព្រៃឈើចុះធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាពឡដុតធ្យូង
សៀមរាប៖មន្ត្រីខណ្ឌរដ្ឋបាលព្រៃឈើបានចុះធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាពឡដុតធ្យូងនិងរុះរើឡធ្យូងនៅភូមិចាន់ហៀ ឃុំបឹងមាលា ស្រុកស្វាយលើខេត្តសៀមរាបកាលពីកន្លងទៅ។ មន្ត្រីចុះអនុវត្តបានឱ្យដឹងថា លោក ម៉ុង ប៊ុនលឹម នាយខណ្ឌរដ្ឋបាលព្រៃឈើសៀមរាប បានចង្អុលបង្ហាញដល់មន្ត្រីក្រោមឱវាទនោះមក នាយផ្នែករដ្ឋបាលព្រៃឈើទាំង៣ សហការជាមួយកម្លាំង រដ្ឋបាលស្រុកស្វាយលើដឹកនាំដោយ លោក ជុំ ចាន់ថេង អភិបាលរងស្រុក ចូលរួមសរុបជាង៣០នាក់។ជំនាញ បានចុះធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាពការសាងសង់ឡដុតធ្យូង និងរុះរើឡធ្យូងនៅភូមិចាន់ហៀ ឃុំបឹងមាលា ស្រុកស្វាយលើ ។ មុនដំណើរការអនុវត្តច្បាប់ ក្រុមការងារបានប្រជុំពិភាក្សា ដោយបានលើកយកពីបញ្ហាប្រឈម និងការងារអនុវត្តច្បាប់ស្តីពីព្រៃឈើ យកមកជជែកដោះស្រាយនៅក្នុងអង្គពិភាក្សារួមគ្នាដើម្បីរៀបចំយុទ្ឋសាស្រ្តអនុវត្តតាមនីតិវធី។បន្ទាប់ពីពិភាក្សាផ្លាស់ប្តូរយោបល់ ក្រុមការងារបានសម្រេច៖១.ចំពោះឡណាដែលកំពុងដុត និងឡដែលមិនទាន់ប្រមូលផល ក្រុមការងារបានសម្រេចធ្វើកិច្ចសន្យាទុកសុពលភាពរយ:ពេល៣០ថ្ងៃ ក្រោយពេលប្រមូលផលហើយឲ្យពួកគាត់រុះរើដោយខ្លួនឯង។ ២.ចំពោះឡដែលប្រមូលផលហើយនៅទំនេរ ក្រុមការងារ និងរុះរើផ្ទាល់នៅនិងកន្លែង ។ជាលទ្ធផលក្រុមការងារសម្រេចធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាពបាន៥៤ម្ចាស់ ដែលមានឡធ្យូងចំនួន៥៧ឡ និងបានរុះរើបំផ្លាញចោលបានចំនួន២៨ឡ៕