ព័ត៌មានសង្គម

ក្រុមកាងារ ឧកញ៉ាទៀវិចិត្រជួយសង្គ្រោះពលរដ្ឋពេលមានធុរៈ

ព្រះសីហនុ៖ក្រុមការងារលោកឧកញ៉ា ទៀ វិចិត្រ កាលពីយប់ ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២២ បានបញ្ជូនអូប័រពេទ្យ របស់ក្រុមហ៊ុន ជួយសង្គ្រោះ ជនរងគ្រោះ ចំនួន២ករណីផ្សេងគ្នា។ លោកឧកញ៉ា ទៀ វិចិត្រ បានបញ្ជាក់ថា ករណីទាំង២នោះរួមមាន៖ករណីទី១ នៅភូមិកោះតូចសង្កាត់កោះរ៉ុងសន្លឹមទទួលយកស្ត្រីមានផ្ទៃពោះឈ្មោះបិនផា អាយុ២៦ ឆ្នាំមុខរបររៀបបន្ទប់  នៅរីស៊តហ្គោហ្គេន បានជួបគ្រោះថ្នាក់ ដួលក្នុងបន្ទប់ទឹក ។

– ករណីទី២ នៅភូមិកោះរ៉ុងសន្លឹម សង្កាត់កោះរ៉ុងសន្លឹម យកបុរសឈ្មោះ កែវ ចំណាប់ អាយុ ២៩ឆ្នាំជាជាងភ្លើង នៅ មេតមាំងឃី បឹងហ្គាឡូ មានជំងឺគ្រុនពោះវៀន។បច្ចុប្បន្នអ្នកជំងឺត្រូវបានបញ្ជូនតាមអូប័រពេទ្យរបស់ក្រុមហ៊ុន យកមកខេត្តព្រះសីហនុ ដោយសុវត្ថិភាព និងបានបញ្ជូនតាមរថយន្តសង្គ្រោះរបស់ក្រុមហ៊ុនផ្ទាល់មកសង្គ្រោះនៅមន្ទីរពេទ្យរួចហើយ៕

rsc

Leave a Reply

Your email address will not be published. Required fields are marked *