សន្តិសុខ

តុលាការឃុំខ្លួនប្រុសស្រី២នាក់រឿងគ្រឿងញៀនផ្ញើតាមឡានក្រុង

ភ្នំពេញ៖តុលាការភ្នំពេញនៅថ្ងៃទី១៧ ខែមករាឆ្នាំ២០២២បានឃុំខ្លួនប្រុសស្រី២នាក់ដាក់ពន្ធនាគារបណ្តោះអាសន្នករណីជួញដូរគ្រឿងញៀនផ្ញើតាមរថយន្តដឹកអ្នកដំណើរ។

គួរបញ្ជាក់ថា សមត្ថកិច្ចបានចាប់ជនសង្ស័យ២នាក់កាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០២២និង បន្ដស្រាវជ្រាវឈានដល់ឆែកឆេរផ្ទះរបស់ជនសង្ស័យរកឃើញគ្រាប់អាវុធវែងចំនួន៧គ្រាប់។ជនសង្ស័យឈ្មោះជា សុវណ្ណបញ្ចកា ភេទស្រី អាយុ២៩ឆ្នាំអ្នកលក់ដូរតាមអនឡាញជាអ្នកមកទទួលគ្រឿងញៀន ផ្ញើរពីភ្នំពេញទៅខេត្ដបាត់ដំបង។

ឈ្មោះ ម៉ម សាវី ភេទប្រុស អាយុ៣៣ឆ្នាំ ជាម្ចាស់គ្រឿងញៀន ដែលផ្ញើរពីភ្នំពេញទៅខេត្ដបាត់ដំបងនិងក្រុងប៉ោយប៉ែត។វត្ថុតាងចាប់បានក្រាមពណ៌សចំនួន៤កញ្ចប់ធំ,ម្សៅហ្មត់ពណ៌ស ចំនួន២កញ្ចប់តូច, ថ្នាំគ្រាប់ពណ៌ផ្កាឈូក ចំនួន២៥០គ្រាប់,ថ្នាំគ្រាប់ពណ៌បៃតង២០០គ្រាប់,និងទូរសព្ទ២គ្រឿង៕

រូបភាព៖នគរបាល

rsc

Leave a Reply

Your email address will not be published. Required fields are marked *