សន្តិសុខ

ទំនងស្រវឹងបើករថយន្តបុកម៉ូតូធ្វើឱ្យឪពុកម្តាយនិងទារករបួសធ្ងន់

ភ្នំពេញ​៖តៃកុងទំនងស្រវឹងបានបើករថយន្តទំនើបចុះពីលើស្ពានបានបុកម៉ូតូពីក្រោយពេញទំហឹងបណ្តាលឱ្យឪពុកម្តាយនិងទារករងរបួសធ្ងន់ធ្ងរ។គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងលើស្ពានជ្រោយចង្វា ខណ្ឌជ្រោយចង្វា កាលពីវេលា ទៀបភ្លឺថ្ងៃទី៥ ខែធ្នូ។ពលរដ្ឋបានឱ្យដឹងថា មុនកើតហេតុគេឃើញម៉ូតូម៉ាកស្កុបពីជិះឌុបគ្នាចុះពីលើស្ពាន។ពេលនោះមានរថយន្តទំនើបម៉ាកឡិចស៊ីសផ្លាកលេខភ្នំពេញ2BB-9989 ក្នុងដំណើរស្របគ្នាក៏បុកម៉ូតូពីក្រោយពេញទំហឹងបណ្តាលឱ្យដួលប៉ើងមនុស្សជាច្រើនម៉ែត្រ។ជនរងគ្រោះជាប្តីបានបោកក្បាលសន្លប់ក្នុងថ្លុមឈាមរីឯប្រពន្ធរបួសដេកស្លូកស្លឹងចំណែកទារកបានខ្ទាតទៅម្ខាងផ្លូវត្រូវអ្នកដំណើរស្ទុះជួយត្រកងបីគួរឱ្យអណោចអធ័មត្រូវបានគេជួយយដឹកទៅមន្ទីរពេទ្យសង្គ្រោះភ្លាមៗប៉ុន្តែមិនទាន់ដឹងពីអត្តសញ្ញាណជនរងគ្រោះនៅឡើយ។ក្រោយកើតហេតុរថយន្តមិនបានឈប់ទេហើយព្យាយាមបើករត់ត្រូវសមត្ថកិច្ចគោលដៅនិងពលរដ្ឋដេញតាមចាប់បានដល់ផ្លូវកែវចិន្តា។រថយន្តបង្កបានខ្ទេចខ្ទីផ្នែកខាងមុខនិងអ្នកបើកបរស្ថិតក្នុងសភាពស្រវឹងស្រាខ្លាំងត្រូវសមត្ថកិច្ចនាំយកទៅការិយាល័យចរាចរណ៍ដើម្បីចាត់ការតាមច្បាប់៕

 

rsc

Leave a Reply

Your email address will not be published. Required fields are marked *