Featured ព័ត៌មានសង្គម សន្តិសុខ

បញ្ជូនអតីតព្រះសង្ឃម្នាក់ទៅតុលាការសង្ស័យបទញុះញង់និងបរិហាកេរ្តិ៍

ភ្នំពេញ៖សមត្ថកិច្ចនៅព្រឹកថ្ងៃទី១៧ខែមករាឆ្នាំ២០២២បានបញ្ជូនអតីតសង្ឃម្នាក់ដែលគណៈសង្ឃនាយកបានផ្សឹកនិងបញ្ជូនទៅតុលាការភ្នំពេញសង្ស័យពីបទញុះញង់និងបរិយាកេរ្តិ៍។

យោងតាមដីកាបញ្ជាឱ្យចូលខ្លួនលេខ០១១ អ.យ.ក ចុះថៃ្ងទី១៣ ខែមករា ឆ្នាំ២០២២ របស់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញពីបទបរិហារកេរ្ដិ៍ជាសាធារណៈ,ប្រើប្រាស់ត្រាក្លែង, ក្លែងបន្លំឯកសារសាធារណៈ, ប្រើប្រាស់ឯកសារសាធារណៈក្លែង, ញុះញង់ ឱ្យមានការរើសអើង និងបាតុកម្ម ឱ្យចូលបង្ហាញខ្លួននៅនាយកដ្ឋានកណ្តាលសន្តិសុខ នៃក្រសួងមហាផ្ទៃហើយឃាត់ខ្លួនកាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២ ។

ករណីនេះត្រូវបានគេដឹងថា ផ្តើមចេញពីជម្លោះវត្តខ្មែរនៅប្រទេសជប៉ុនរវាងក្រុមព្រះសង្ឃព្រះទេវសត្ថាបណ្ឌិត ពឿយ មេត្តា និងលោកជំទាវ សៀង ចាន់ហេង ដែលបានវេរប្រគេនព្រះសង្ឃរួចរាល់ ដើម្បីកសាងវត្តនៅជប៉ុនអស់រយៈពេលជាង៤ឆ្នាំកន្លងមកហើយ។

តាមសមត្ថកិច្ចបញ្ជាក់ថាដើមបណ្តឹងក្នុងរឿងនេះគឺលោកជំទាវ សៀង ចាន់ហេង អគ្គនាយិកាក្រុមហ៊ុន ហេងអភិវឌ្ឍន៍ ។តែ សារព័ត៌មានយើង មិនអាចសុំការពន្យល់ពីលោកជំទាវសៀង ចាន់ហេងនិងជនសង្ស័យជុំវិញករណីនេះបាននៅឡើយទេ៕

 

rsc

Leave a Reply

Your email address will not be published. Required fields are marked *