ព័ត៌មានសង្គម សន្តិសុខ

ទាហានថៃបញ្ជូនពលករខ្មែរជាង២០០នាក់វិលមកកម្ពុជាវិញ

បាត់ដំបង៖ទាហានថៃបានបញ្ជូនពលករខ្មែរជាង២០០នាក់ឱ្យវិលត្រឡប់មកស្រុកកំណើតវិញតាមច្រកតំបន់អូរអន្លក់ខេត្តបាត់ដំបង។នគរបាលជំនាញបានប្រាប់ឱ្យដឹងថា នៅថ្ងៃទី ១៩ ខែមករា ឆ្នាំ ២០២២នេះនគរបាលវរ៨១៩ សហការជាមួយកងយោធពលខេរភូមិន្ទរួមទាំងគ្រូពេទ្យ បានចុះទទួលពលករខ្មែរពីភាគីថៃឱ្យវិលត្រឡប់មកស្រុកវិញចំនួន២៣៩នាក់។ពលករទាំងនោះបញ្ជូនតាមច្រកតំបន់អូរអន្លក់ក្នុងភូមិអូរអន្លក់ ឃុំតាសែន ស្រុកកំរៀង ខេត្តបាត់ដំបង។

ក្រោយការប្រគល់ទទួលមន្ត្រីក៏ដូចជានគរបាលជំនាញបានអប់រំណែនាំពីវិធានការការពារការរាលឆ្លងជំងឺកូវី-១៩ រួចក្រុមគ្រូពេទ្យពិនិត្យយកតេស្តជាលទ្ធផលរកឃើញវិជ្ជមានជំងឺកូវីដ-១៩ ស្រីម្នាក់បានបញ្ជូនទៅកាន់មណ្ឌលព្យាបាលស្រុកសំពៅលូន។ដោយឡែកពលករដែលមានកាតចាក់វ៉ាក់សាំងរួចចំនួន១៩៥នាក់បុរស៧៣នាក់ស្ត្រី៧០នាក់ និងក្មេង៥២នាក់ក្រុមគ្រូពេទ្យបានអនុញ្ញាតឱ្យវិលត្រឡប់ទៅកាន់លំនៅស្ថានរៀងៗខ្លួន៕

rsc

Leave a Reply

Your email address will not be published. Required fields are marked *