សន្តិសុខ

សមត្ថកិច្ចបញ្ជូន​ជន​ពីរ​នាក់​ទៅ​តុលារ​ពីបទ​លួចម៉ូតូនិងទទួលផលចោរកម្ម

​បាត់ដំបងៈ​កម្លាំង​នគរបាល​ខេត្ត​នៅ​ព្រឹក​ថ្ងៃទី​១៥​ខែកុម្ភៈ​ឆ្នាំ​២០២០​បាន​បញ្ជូន​ជនសង្ស័យ​ពីរ​នាក់​ក្នុងចំណោម​បីនាក់​ទៅ​តុលាកា​ពីបទ​លួច​កាច់​.​ក​ម៉ូតូ​និង​អ្នកទិញ​ផលរបរ​ចោរកម្ម​ចំនួន​៦​លើក​ក្នុង​រយៈពេល​១​ខែ​។​ជនសង្ស័យ​ទាំង​២​នាក់​នេះ​ត្រូវ​កម្លាំង​ព្រហ្មទណ្ឌ​កំរិត​ស្រាល​ខេត្ត​ស្រាវជ្រាវ​រហូត​ឃាត់ខ្លួន​បាន​ដែល​ម្នាក់​ជា​ជនដៃដល់​និង​ម្នាក់ទៀត​ជា​អ្នកទទួល​ទិញ​ផល​ចោរកម្ម ។

​លោក​វរសេនីយ៍ទោ​ឈឿង គឹម​សុង​នាយការិយាល័យ ព្រហ្មទណ្ឌ កំរិត ស្រាល​ខេត្ត​បានឱ្យដឹង ថា​ជនសង្ស័យ ទាំង ២ នាក់ មានឈ្មោះ ជា ឆេ ង​អាយុ ២៤ ឆ្នាំ ស្នាក់ នៅ បន្ទប់ ជួល ក្នុងភូមិ រំចេក ៣ សង្កាត់ រតនៈ ក្រុង បាត់ដំបង ( ជន ដៃដល់ ) និង ម្នាក់ ទៀត ឈ្មោះ​ហេង ស ន្ថា​អាយុ ៣៩ ឆ្នាំ​នៅ ភូមិ រំចេក ៤​សង្កាត់ រតនៈ​ក្រុង បាត់ដំបង ( អ្នកទិញ ផល ចោរកម្ម )​។ រីឯ បក្សពួក ជន ម្នាក់ ទៀត ឈ្មោះ ទុំ កំពុង រត់គេច ខ្លួន ៕

rsc

Leave a Reply

Your email address will not be published. Required fields are marked *