ព័ត៌មានសង្គម សុខាភិបាល

​នៅ​ខេត្តព្រះវិហារ​មាន​ស្ត្រី​ម្នាក់​ប្រសូត្រ​បានកូន​ភ្លោះ​ស្រី​៣​នាក់

​ព្រះវិហារ​៖​នៅ​ព្រឹក​ថ្ងៃទី​១៥​ខែកុម្ភៈ​ឆ្នាំ​២០២០​នេះ​លោក​វេជ្ជបណ្ឌិត​គួ​ង​ឡូ​ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​បានឱ្យ​សារព័ត៌មាន​ក្នុងស្រុក​ដឹងថា​៖​មន្ទីរពេទ្យបង្អែក​១៦​មករា​ខេត្តព្រះវិហារ​កាលពី​ថ្ងៃទី​១៤​ខែកុម្ភៈ​ឆ្នាំ​២០២០​មានគ្រួសារ​កសិករ​ម​ក​ពី​ឃុំ​ច្រាច់​ស្រុក​ជ័យ​សែន​សម្រាលកូន​បានកូន​ភ្លោះ​៣​នាក់​។​

ប្រធាន​មន្ទីរ​សុខាភិបាល​បានឱ្យដឹង​ទៀតថា​កូនភ្លោះ​ទាំង​៣​នេះ​គឺ​ស្រី​ទាំងអស់​ដោយ​ម្នាក់ៗ​មាន​ទម្ងន់​១,៦​គីឡូក្រាម មាន​សុខ​ភាពល្អ​ធម្មតា​ទាំង​ម្តាយ​ទាំង​កូន​។ លោក​បន្តថា​ដោយសារ​កូនភ្លោះ​ទាំង​៣​នេះ មាន​គីឡូ​ទាប​ពេក​ទើប​បញ្ជូនទៅ​ធ្វើការ​សង្គ្រោះ​ថែទាំ​នៅ​កន្លែង​សង្គ្រោះ​ទារក​។​

​លោក​វេជ្ជបណ្ឌិត​បានបញ្ជាក់​ថា ស្ត្រី​ដែល​ប្រសូត្រ​បានកូន​ភ្លោះ​៣​នាក់​នេះ​ឈ្មោះ លេ ស្រីមុំ អាយុ​២៣​ឆ្នាំមាន​ប្តី​ឈ្មោះ​ហេង​សុវណ្ណ​អាយុ​២៩​ឆ្នាំ​រស់នៅ​ភូមិ​បដិវត្តន៍​ឃុំ​ច្រាច់​ស្រុក​ជ័យ​សែន​ខេត្តព្រះវិហារ​។​ការ​ប្រសូត្រ​កូន​លើក​នេះ​ជាទី​២​នៃ​គ្រួសារ​មួយ​នេះ​ដោយសារ​ការ​ប្រសូត្រ​កូន​លើក​ទី​១​គាត់​ទទួលបាន​កូនប្រុស​បច្ចុប្បន្ន​មាន​អាយុ​៥​ឆ្នាំ​ហើយ​៕ញ៉ែមសុផល

rsc

Leave a Reply

Your email address will not be published. Required fields are marked *