ព័ត៌មានអន្តរជាតិ

​ក្រុម​អា​រ៉ា​ខាន់​បាញ់​គ្រាប់ផ្លោង​ចូលក្នុង​សាលារៀន​១​កន្លែង​នៃ​ប្រទេស​មី​យ៉ាន់​ម៉ា​បង្ក​ឱ្យ​របួស​ជាច្រើន​

ព័ត៌មាន​អន្តរជាតិ​៖​ទីភ្នាក់ងារ​ចិន​ស៊ិន​ហួរ​កាលពី​ព្រឹក​ថ្ងៃទី​១៤​ខែកុម្ភៈ​បានឱ្យដឹងថា​ក្រសួងការពារជាតិ​មី​យ៉ាន់​ម៉ា​បានឱ្យដឹងថា​សិស្សសាលា​នៅ​ខេត្ត​រ៉ា​ឃី​ន​ចំនួន​២០​នាក់​បាន​រងរបួស​ធ្ងន់​និង​ស្រាល​ក្នុង​ហេតុការណ៍​បាញ់​គ្រាប់ផ្លោង​មួយ​ពី​សំណាក់​សមាជិក​នៃ​ក្រុម​ប្រដាប់អាវុធ​អា​រ៉ា​ខាន់​(ArakanArmy)​ដែល​ត្រូវបាន​គេ​ស្គាល់​ថា ជា​ក្រុម​បះបោរ​មួយ​ក្នុង​តំបន់​។​

​សូមបញ្ជាក់​ផងដែរ​ថា​ហេតុការណ៍​វាយប្រហារ​ខាងលើនេះ​បានកើត​ឡើង​នៅពេលដែល​សមាជិក​ក្រុម​ឧទ្ទាម​អា​រ៉ា​ខាន់​បាន​បើក​ការវាយប្រហារ​មកលើ​យោធា​មី​យ៉ាន់​ម៉ា​មួយ​កង​ក្នុងកំឡុងពេល​ពួកគេ​កំពុងបើក​ប្រតិបត្តិ​ការការពារ​សន្តិ​សុខ​មួយ​នៅ​ស្រុក​ប៊ូ​ធី​ដង​(Buthidaung)​កាលពី​ថ្ងៃ​ព្រហស្បតិ៍​។​

​ភ្លាមៗ​នោះ​កម្លាំង​សន្តិសុខ ក៏​បើក​ប្រតិបត្តិការ​តប​វិញ ដោយបាន​បង្ខំ​ឱ្យ​ក្រុម​ឧទ្ទាម​នោះ​ដកថយ ហើយ​ក្នុងអំឡុងពេល​នៃ​ការដកថយ​របស់​ពួកគេ​នោះ​ហើយ​ដែល​ពួកគេ​បាន​បាញ់​គ្រាប់ផ្លោង​ជាច្រើន​គ្រាប់​។​ក្នុងនោះ​មួយគ្រា​ប់​បាន​ធ្លាក់ចំ​លើ​សាលាបឋមសិក្សា​មួយកន្លែង​និង​បង្ក​ឱ្យ​សិស្សសាលា​ជាច្រើន​នាក់​រងរបួស ខណៈដែល​ពួកគេ​កំពុង​រត់​លេង​នៅក្នុង​ទីធ្លា​សាលា​។​

​សិស្ស​៥​នាក់​ដែល​របួសធ្ងន់​ក្នុងចំណោម​សិស្ស​រងរបួស​ទាំងអស់​២០​នាក់​ត្រូវបាន​បញ្ជូនទៅ​ព្យាបាល​បន្ទាន់​នៅ​មន្ទីរពេទ្យ​មួយកន្លែង​នៅក្បែរៗ​នោះ​។​ខណៈ​អ្នករបួស​ផ្សេងទៀត​ត្រូវបាន​ដាក់ឱ្យ​ព្យាបាល​នៅ​គ្លីនិក​ក្នុង​ជំរុំ​យោធា​។​

គួរ​ជម្រាប​ថា​អា​រ៉ា​ខាន់​គឺជា​ក្រុម​ឧទ្ទាម​ប្រដាប់អាវុធ​មួយ​នៅ​មី​យ៉ាន់​ម៉ា​ដែល​ប្រយុទ្ធ​ដើម្បី​សិទ្ធិ​របស់​ជនជាតិភាគតិច​រ៉ូ​ហ៊ីង​យ៉ាង​។​ក្រុម​នេះ​តែងតែ​ប៉ះទង្គិច​ជាមួយ​យោធា​មី​យ៉ាន់​ម៉ា​ជារឿយៗ​ខណៈ​រដ្ឋាភិបាល​មី​យ៉ាន់​ម៉ា​បានកំណត់​ទុក​រួចមក​ហើយ​ថា អា​រ៉ា​ខាន់​ជា​ក្រុម​ភេរវកម្ម​៕Sky news​

rsc

Leave a Reply

Your email address will not be published. Required fields are marked *