ព័ត៌មានសង្គម

ផ្ទេរភារកិច្ចតែងតាំងមុខតំណែង និងបំពាក់ឋានន្តរសក្តិជូនមន្ត្រីនគរបាល ស្រុកចំនួន២

ព្រះវិហារ៖នៅខេត្តព្រះវិហារព្រឹកថ្ងៃទី១៧ខែកុម្ភៈឆ្នាំ២០២២បានប្រកាសផ្ទេរភារកិច្ច តែងតាំងមុខដំណែង និងបំពាក់ឋានន្តរសក្តិជូនមន្ត្រីនគរបាល ស្រុកត្បែងមានជ័យ និងស្រុកជ័យសែន ចំណុះស្នងការដ្ឋាននគរបាលបាលខេត្តព្រះវិហារ។ពិធីនេះធ្វើឡើងក្រោមវត្តមាន លោកឧត្តមសេនីយ៍ទោ សួស សុខដារ៉ា ស្នងការនគរបាលខេត្តព្រះវិហារ និងលោក នុត សោភ័ណ្ឌ អភិបាល ស្រុកត្បែងមានជ័យ។

ប្រកាស របស់ក្រសួងមហាផ្ទៃ ត្រូវបានតែងតាំងលោកវរសេន៍យ៍ទោ ស៊ុ លំទោន អធិការរងស្រុកត្បែងមានជ័យ ជាអធិការនគរបាលស្រុកត្បែងមានជ័យ។ លោកវរសេនីយ៍ឯក រិទ្ធ សូណា អធិការនគរបាលស្រុកត្បែងមានជ័យ ត្រូវផ្ទេរភារកិច្ចទៅជាអធិការនគបាលស្រុកជ័យសែន ។លោកវរសេន៍យ៍ឯក តៀម សង្គ្រៀម អធិការនគរបាលស្រុកជ័យសែន ត្រូវបានផ្ទេរភារកិច្ចមកបម្រើការងារនៅស្នងការនគរបាលខេត្តព្រះវិហារ។

លោកឧត្តមសេនីយ៍ទោ សួស សុខដារ៉ា បានកោតសរសើរដល់មន្ត្រីនគរបាលទាំងអស់នៅក្នុងខេត្តព្រះវិហារ ដែលតែងតែអនុវត្តបានរាល់បទបញ្ជារបស់ថ្នាក់លើប្រគល់ជូន ដូចជាការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានបានល្អប្រសើរ។

លោកឧត្តមសេនីយ៍ទោស្នងការ ក៏បានជម្រុញកម្លាំងនគរបាលជាតិ ត្រូវបន្តអនុវត្ត និងសហការឲ្យបានខ្ជាប់ខ្ជួននូវវិធានការរបស់ក្រសួងសុខាភិបាល និងវិធានការ “៣កុំ ៣ការពារ” របស់ប្រមុខរាជរដ្ឋាភិបាល ដើម្បីថែរក្សាការពារសុខភាពខ្លួនយើង គ្រួសារយើង និងសង្គមជាតិយើងទាំងមូល៕ញ៉ែម សុផល

rsc

Leave a Reply

Your email address will not be published. Required fields are marked *