ព័ត៌មានសង្គម សន្តិសុខ សេដ្ឋកិច្ច

បញ្ជូនប្រុសស្រី២នាក់ពាក់ព័ន្ធគ្រឿងញៀនទៅតុលាការ

បន្ទាយមានជ័យ៖នគរបាលជំនាញប្រឆាំងគ្រឿងញៀនខេត្តបន្ទាយមានជ័យបានចាប់ជនសង្ស័យ២នាក់ពាក់ព័ន្ធគ្រឿងញៀននិងបញ្ជូនទៅតុលាការ។លោកវរសេនីយ៍ឯក ធិនស៊ិនដេត ស្នងការរង នគរបាលខេត្តបន្ទាយមានជ័យ បានឱ្យដឹងថាកម្លាំងបានចុះបង្រ្កាបកាលពីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២២នៅបន្ទប់លេខ១០២ ក្នុងសណ្ឋាគារ ផេង ចិន្តា ក្នុងភូមិក្បាលស្ពាន២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

ជនសង្ស័យឈ្មោះ អូន ប៊ុនថេត  អាយុ២៣ឆ្នាំនៅភូមិអណ្តូងថ្មមាស សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ វត្តុតាងដកហូតមាន-ម្សៅក្រាមសថ្លា២ ដុំ-ទូរសព្ទមួយគ្រឿង ។ក្រោយមកសមត្ថកិច្ចបានបន្តទៅចាប់ម្នាក់ទៀត ឈ្មោះធៀន ពុទ្ធី ភេទស្រី អាយុ២៣ឆ្នាំ។

វត្តុតាងដកហូតមាន-ម្សៅក្រាមសថ្លាមួយដុំ-ទូរសព្ទមួយគ្រឿងជាមួយសម្ភារពាក់ព័ន្ធ មួយចំនួន និងលិខិតឆ្លងដែនចំនួន២ ។បច្ចុប្បន្នជនសង្ស័យទាំង២នាក់ត្រូវផ្នែកប្រឆាំងគ្រឿងញៀន រៀបចំសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់ការតាមនីតិវិធី ៕

rsc

Leave a Reply

Your email address will not be published. Required fields are marked *