ព័ត៌មានសង្គម សន្តិសុខ

​សមត្ថឃាត់ខ្លួន​៧​នាក់​ក្នុងហាង​លក់​សាច់​អាំង​ដែល​បង្កប់​សេវាកម្ម​ផ្លូវភេទ​

​​ភ្នំពេញ​៖​កម្លាំង​នាយកដ្ឋាន​ប្រឆាំង​ការជួញដូរ​មនុស្ស​និង​ការពារ​អ​និតិ​ជន​នៃ​ក្រសួងមហាផ្ទៃ​បាន​សហការ​ជាមួយ​សមត្ថកិច្ច​ប៉ុស្តិ៍​នគ​បាល​រដ្ឋបាល​ស្ទឹងមានជ័យ​ទី​៣​ចុះបង្ក្រាប​ហាង​ផឹកស៊ី​មួយកន្លែង​យីហោ​ពន្លឺ​រស្មី​សាច់​អាំង​៩៩៩​។

​ហាង​នេះ​បាន​បង្កប់​សេវាកម្ម​ផ្លូវភេទ​សមត្ថកិច្ច​ឃាត់ខ្លួន​អ​និតិ​ជន​ចំនួន​៥​នាក់​និង​ម្ចាស់​ហាង​២​នាក់​ប្ដី​ប្រពន្ធ​។​កាលពី​យប់​ថ្ងៃទី​១៨​ខែកុម្ភៈ​ឆ្នាំ​២០២០​នៅតាម​បណ្ដោយ​ផ្លូវ​បុរី​សូ​នី ក្នុង​សង្កាត់​ស្ទឹងមានជ័យ​ទី​៣ ខណ្ឌមានជ័យ ។​

​ម្ចាស់​ហាង​មានឈ្មោះ​សឹក​សុភាព​ភេទ​ប្រុស​អាយុ​៣៨​ឆ្នាំ​មុខរបរ​ម្ចាស់​ហាង​៩៩៩​ប្រពន្ធ​ឈ្មោះ​ត​ត​សុផាត​ភេទ​ស្រី​អាយុ​៣៦​ឆ្នាំ​មុខរប​មើល​ការខុសត្រូវ​ក្នុង​ហាង​ស្នាក់នៅ​ជាមួយគ្នា​។​

បច្ចុប្បន្ន​ប្ដី​ប្រពន្ធ​ពីរ​នាក់​ដែលជា​ម្ចាស់​ហាង​រួមទាំង​នារី​ជា​អនិកជន​ចំនួន​៥​នាក់​ត្រូវបាន​បញ្ជូន​ខ្លួន​ទៅ​មន្ទីរ​ប្រឆាំង​ការជួញដូរ​មនុស្ស​និង​ការពា​អនិកជន​ក្រសួងមហាផ្ទៃ​ដើម្បី​ចាត់ការ​បន្ត​តាមផ្លូវ​ច្បាប់​៕

rsc

Leave a Reply

Your email address will not be published. Required fields are marked *