Featured ព័ត៌មានសង្គម សន្តិសុខ

កំពុងស្រាវជ្រាវករណីចោរលួចគាស់ទូដែកយកលុយអស់ប្រមាណ១លានដុល្លារ

ពោធិ៍សាត់៖សមត្ថកិច្ចកំពុងបើកការស៊ើបអង្កេតស្រាវជ្រាវករណីក្រុមចោរលួចចូលគាស់ទូដែកក្នុងរោងចក្រកាត់ដេរសម្លៀកបំពាក់ តៃអ៊ីហ្ស៊ី យកលុយអស់ប្រមាណមួយលានដុល្លារ។

សមត្ថកិច្ចបានឱ្យដឹងថា ក្រុមចោរបានចូលលួចគាស់ទូដែកក្នុងរោងចក្រកាត់ដេរសម្លៀកបំពាក់ តៃអ៊ីហ្ស៊ី Taieasy ស្ថិតក្នុងភូមិទទឹង ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់ យកលុយអស់ប្រមាណមួយលានដុល្លារ ។ នៅរសៀលថ្ងៃទី ១០ ខែឧសភា ឆ្នំា២០២២នេះ មិនទាន់ទទួលការបញ្ជាក់ដំណើររឿងជុំវិញករណីនេះពីសមត្ថកិច្ចបាននៅឡើយទេព្រោះផ្នែកជំនាញកំពុងស្រាវជ្រាវស៊ើបអង្កេត។

នៅម៉ោងប្រមាណ២រសៀលថ្ងៃទី ១០ ខែឧសភានេះ មន្ត្រីផ្នែកនាយកដ្ឋាន នៃក្រសួងមហាផ្ទៃ បានចុះទៅដល់ទីតាំងកើតហេតុស្រាវជ្រាវ និងវាយតម្លៃនៅកន្លែងទូដែកក្នុងរោងចក្រ។  សមត្ថកិច្ចបានហ៊ុមព័ទ្ធទីតាំងកាត់ហេតុ ខណៈដែលរូបភាពគន្លឹះសោចាក់ទ្វារត្រូវបានកាត់ផ្ដាច់ រីឯទូដែកត្រូវបានរបើកនៅតែទូទទេ៕

rsc

Leave a Reply

Your email address will not be published. Required fields are marked *