ព័ត៌មានសង្គម សន្តិសុខ

រកឃើញសពសិស្សអនុវិទ្យាល័យលង់ទឹកស្ទឹងបាត់ខ្លួន៣នាក់

ពោធិ៍សាត់៖ក្មេងស្រីសិស្សអនុវិទ្យាល័យ៦នាក់នាំគ្នាចុះលេងទឹកស្ទឹងលង់បាត់ខ្លួន៣នាក់នោះបានរកឃើញសពហើយនៅរសៀលថ្ងៃទី១៩ ខែឧសភាឆ្នាំ២០២២។ហេតុការណ៍ដ៏សោកសង្រេងនេះបានកើតឡើងនៅម្តុំស្ពានក្របៅជ្រុំក្នុងភូមិក្របៅជ្រុំ ឃុំបាក់ចិញ្ចៀន ស្រុកភ្នំក្រវ៉ាញ ខេត្តពោធិ៍សាត់កាលពីរសៀលថ្ងៃទី១៨ ខែឧសភា។

មន្ត្រីមូលដ្ឋានបានឱ្យដឹងថា ក្មេងស្រីសិស្សអនុវិទ្យាល័យចំនួន៦នាក់ឈ្មោះ សុង សុខលីអាយុ១៥ឆ្នាំរៀនថ្នាក់ទី៧E -ឈ្មោះ.ហឿនស្រីល័ក្ខអាយុ១៥ឆ្នាំរៀនថ្នាក់ទី៨A។ឈ្មោះហឿនស្រីលីន អាយុ ១៥ឆ្នាំរៀនថ្នាក់ទី៨A-ឈ្មោះ.គឹម សុខគៀងអាយុ១៤ឆ្នាំរៀនថ្នាក់ទី៨B។ឈ្មោះជាស្រីនាថ អាយុ១៤ឆ្នាំរៀនថ្នាក់ទី៨AG-និងឈ្មោះថាស្រីម៉ីអាយុ១៤ឆ្នាំរៀនថ្នាក់ទី៧E ។ពួកគេរស់នៅឃុំបាក់ចិញ្ចៀន ស្រុកភ្នំក្រវ៉ាញ ខេត្តពោធិ៍សាត់។

មុនកើតហេតុ ក្មេងស្រីទាំង៦នាក់បាននាំគ្នាជិៈម៉ូតូ២គ្រឿងមកងូតទឹកស្ទឹង នៅស្ពានក្របៅជ្រុំ។ពេលនោះពួកគេនាំគ្នាចុះងូតទឹកស្ទឹងក្រោមស្ពានដោយបណ្ដែតខ្លួនលេងតាមខ្សែទឹកហូរទៅកាន់កន្លែងទឹកជ្រៅ។ពួកគេបានទៅយកដើមឬស្សីមកកាន់តោងបណ្ដាក់គ្នា។

ស្រាប់តែពួកគេ៣នាក់ឈ្មោះ ថាស្រីម៉ី-ឈ្មោះជាស្រីនាថ-និងឈ្មោះ គឹមសុខគៀង បានរបូតដៃពីឬស្សីអណ្ដែតតាមខ្សែទឹកកំពុងហូរខ្លាងក៏លិចខ្លួនបាត់ក្នុងស្ទឹងតែម្តង។រហូតដល់ល្ងាចថ្ងៃទី១៩ ខែឧសភាឆ្នាំ២០២២មន្ត្រីអាជ្ញាធរ,ប្រជាពលរដ្ឋនិងក្រុមគ្រួសារបានស្វែងរកឃើញសពក្មេងរងគ្រោះទាំង៣នាក់នោះហើយនៅចម្ងាយជាង២.០០០ម៉ែត្រពីកន្លែងកើតហេតុ៕

rsc

Leave a Reply

Your email address will not be published. Required fields are marked *