Featured សន្តិសុខ

បញ្ជូនអង្គរក្សម្នាក់និងចិនរឿងប៉ុនប៉ងបុកសម្លាប់ទៅតុលាការ

កោះកុង៖សមត្ថកិច្ចបញ្ជូនចិន២នាក់និងខ្មែរម្នាក់ជាទាហានពីបទគំរាមដោយអាវុធ,ប៉ុនប៉ងបើករថយន្តបុកសម្លាប់,និងរំលោភទំនុកចិត្តលុយ២ម៉ឺនដុល្លារទៅតុលាការ។មន្ត្រីនគរបាលខេត្តកោះកុងបានឱ្យដឹងថា កាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២២ កម្លាំងជំនាញបានចាប់ជនសង្ស័យចំនួន៣នាក់។ក្នុងនោះចិន២នាក់និងខ្មែរម្នាក់ជាទាហាននៅបញ្ជាការដ្ឋានអង្គរក្សពីបទគំរាមដោយអាវុធ ប៉ុនប៉ងបើករថយន្តបុកសម្លាប់មនុស្សនិងរំលោភទំនុកចិត្តលុយ២ម៉ឺនដុល្លារ។

ដំបូងឈ្មោះសោម ចាន់មុនី្ន អាយុ៤៧ឆ្នាំជាអគ្គនាយកក្រុមហ៊ុន “ឡុងបេ”ទីតាំងនៅស្រុកគិរីសាគរ ខេត្តកោះកុង បានប្តឹងនិងប្រគល់មនុស្ស៣នាក់ឱ្យមកសមត្ថកិច្ច។ក្នុងនោះមានខ្មែរម្នាក់និងចិន២នាក់-ឈ្មោះនូ វណ្ណៈ ភេទប្រុសអាយុ៥០ឆ្នាំខ្មែរទាហាននៅបញ្ជាការដ្ឋានអង្គរក្ស-ឈ្មោះTang Sheng Jie អាយុ២៧ឆ្នាំជនជាតិចិន។

ទាំង២នាក់នេះ ត្រូវបានគេប្តឹងពីបទរំដោះមនុស្ស,ប្រើហឹង្សាដោយចេតនា,គំរាមដោយអាវុធនិងបើករថយន្តប៉ុនប៉ងបុកសម្លាប់មនុស្សកាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២២នៅក្រុមហ៊ុន “ឡុងបេ” ។-ឈ្មោះ Yang Diao អាយុ២៨ឆ្នាំ ជនជាតិចិន ត្រូវបានប្តឹងពីបទ រំលោភលើទំនុកចិត្តជំពាក់លុយចំនួន២០.០០០ដុល្លារ។ពេលនេះជនសង្ស័យទាំង៣នាក់ត្រូវផ្នែកជំនាញកសាងសំណុំរឿងបញ្ជូនទៅតុលាការខេត្តដើម្បីចាត់ការតាមច្បាប់៕

rsc

Leave a Reply

Your email address will not be published. Required fields are marked *