Featured ព័ត៌មានសង្គម សន្តិសុខ

រថយន្តទំនើបបើកឆ្លងកាត់ផ្លូវដែកត្រូវរថភ្លើងបុកឱ្យខូចខាតយ៉ាងដំណំ(មានវិដេអូ)

បាត់ដំបង៖រថភ្លើងដឹកអ្នកដំណើរបានបុករថយន្តទំនើបពេលកំពុងបើកឆ្លងកាត់ផ្លូវដែកមិនប្រយ័ត្នបណ្តាលរងការខូចខាតផ្នែកក្រោយយ៉ាងដំណំតែមិនគ្រោះថ្នាក់ដល់មនុស្សទេ។ពលរដ្ឋបានឱ្យដឹងថា គ្រោះថ្នាក់នេះបានកើតឡើងនៅ ភូមិអូរតាគាំ២ សង្កាត់ទួលតាឯក ខេត្តបាត់ដំបងកាលពីរសៀលថ្ងៃទី១០ ខែមិថុនា។

មុនកើតហេតុរថភ្លើងដឹកមនុស្សមានលេខសម្គាល់ AS-1003 បានធ្វើដំណើរពីទិសភ្នំពេញ-បាត់ដំបងដឹកភ្ញៀវពេញ។ពេលនោះស្រាប់តែមានរថយន្តទំនើបម៉ាក NISSAN ផ្លាកលេខ ភ្នំពេញ 2BQ-2557 បើកឆ្លងផ្លូវដែកជិតផុតត្រូវរថភ្លើងមកដល់បុកពេញទំហឹងបណ្តាលឱ្យខូចខាតផ្នែកក្រោយយ៉ាងដំណំ។

ចំណែករថភ្លើង បែកកញ្ចក់ភ្លើងហ្វាខាងមុខតែមិនគ្រោះថ្នាក់ដល់មនុស្សទេ។បន្ទាប់មកម្ចាស់រថយន្តទាមទារឱ្យខាងរថភ្លើងសងខូចខាតព្រោះពេលរថយន្តឆ្លងកាត់នេះពេលរថភ្លើងជិតមកដល់មិនមានភ្នាក់ងារប្រាប់ដំណឹងឡើយ។ នគរបាលចរាចរណ៍ខេត្ត បាននាំយករថយន្តទៅរក្សាទុករង់ចាំការដោះស្រាយពេលក្រោយ៕

IMG_9542

rsc

Leave a Reply

Your email address will not be published. Required fields are marked *