ព័ត៌មានទេសចរណ៍ ព័ត៌មានសង្គម សេដ្ឋកិច្ច

អ្នកនេសាទចាប់បានត្រីបបែលយក្សទម្ងន់៣០០គីឡូមួយក្បាលទៀតហើយ

ស្ទឹងត្រែង៖ត្រីបបែលទឹកសាបដែលមានទម្ងន់ដល់ទៅ៣០០គីឡូក្រាមត្រូវអ្នកនេសាទចាប់ បានមួយក្បាលទៀតហើយកាលពីថ្ងៃទី១៣ខែមិថុនា នៅស្រុកសៀមបូក ខេត្តស្តឹងត្រែង។ពលរដ្ឋបានឱ្យដឹងថា អ្នកចាប់បានត្រីបបែលយក្សនោះឈ្មោះមូល ធន ភេទប្រុស អាយុ ៤២ឆ្នាំនៅភូមិកោះព្រះ ឃុំកោះព្រះ ស្រុកសៀមបូកខេត្តស្តឹងត្រែង។ក្រោយចាប់បានត្រីបបែល ប្រធានសហគមន៍នេសាទបានរាយការណ៍ទៅខណ្ឌរដ្ឋបាលជលផលស្ទឹងត្រែង និងគម្រោងអច្ឆរិយៈនៃទន្លេមេគង្គ។

ក្រុមការងារបានទៅដល់សហគមន៍ដើម្បីវាស់ថ្លឹងនិងកិបស្លាកលេខ យកសំណាកធ្វើ DNA ។ នៅថ្ងៃទី១៤ ខែមិថុនាឆ្នាំ២០២២ ក្រុមការងារនៃខណ្ឌរដ្ឋបាលជលផលស្ទឹងត្រែង-វិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍ជលផលទឹកសាប និងក្រុមការងារគម្រោងអច្ឆរិយៈនៃទន្លេមេគង្គ បានវាស់ថ្លឹង-កិបស្លាកលេខ យកសំណាកធ្វើ DNA និងលែងត្រីបបែលយក្សទឹកសាបនោះចូលទៅក្នុងទន្លេធម្មជាតិវិញ។

ត្រីបបែលនេះមានភេទញីទម្ងន់ ៣០០គីឡូក្រាម ពីក្បាលដល់ចុងកន្ទុយប្រវែង ៣៩៨សង់ទីម៉ែត្រ ប្រវែងពីក្បាលដល់គល់កន្ទុយប្រវែង ២២០សង់ទីម៉ែត្រ និងទទឹងដងខ្លួនប្រវែង ២២០សង់ទីម៉ែត្រ។សូមបញ្ជាក់ថានេះគឺជាត្រីបបែលយក្សទឹកសាបទី៣ហើយដែលអ្នកនេសាទចាប់បាននិងដោះលែងទៅវិញនៅក្នុងស្រុកសៀមបូកខេត្តស្ទឹងត្រែង៕ដោយ៖សុខុម

rsc

Leave a Reply

Your email address will not be published. Required fields are marked *