ព័ត៌មានសង្គម សន្តិសុខ

បង្ក្រាបទីតាំងលែ្បងស៊ីសងជល់មាន់ចាប់បាន៤នាក់និងសម្ភារពាក់ព័ន្ធបទល្មើស

ភ្នំពេញ៖សមត្ថកិច្ចចម្រុះខណ្ឌឬស្សីកែវបានចុះបង្ក្រាបទីតាំងជល់មាន់និងលែ្បងស៊ីសងបាញ់អាប៉ោងចាប់បានអ្នកប្រព្រឹត្ត៤នាក់និងសម្ភារពាក់ព័ន្ធបទល្មើសមួយចំនួន។កម្លាំងគណៈបញ្ជាការខណ្ឌបានឱ្យដឹងថា ការចុះបង្ក្រាបទីតាំងសង្វៀងជល់មាន់ខាងលើនេះ ធ្វើឡើងនៅដីឡូតិ៍មួយកន្លែង ភូមិទួលថ្ងាន់ សង្កាត់ទួលសង្កែទី២ ខណ្ឌឬស្សីកែវ កាលពីរសៀលថ្ងៃទី១៤ ខែមិថុនា។

មុនពេលចុះបង្ក្រាបមានក្រុមអ្នកលេងល្បែងជាច្រើននាក់បានប្រមូលផ្តុំគ្នាភ្នាល់មាន់ជល់ និងខ្លះទៀត បានចោមរោមចាក់ល្បែងស៊ីសង។ពេលកម្លាំងសមត្ថកិច្ចបានចុះទៅដល់ក្រុមអ្នកញៀនល្បែងបាននាំគ្នារត់ចែកផ្លូវគ្នាចោលមាន់,ចោលចានអាប៉ោងនិងម៉ូតូហើយឃាត់ខ្លួនបាន៤នាក់ប៉ុណ្នោះ។

ក្នុងប្រតិបត្តិការនេះសមត្ថកិច្ចដកហូតមាន់ជល់១៦ក្បាល-រថយន្ត២គ្រឿង-ផាស្អេប២គ្រឿង-ម៉ូតូ៩គ្រឿង-សម្ភារបាញ់អាប៉ោងនិងទ្រុងមាន់មួយចំនួន។ក្រោយឃាត់ខ្លួននិងវត្ថុតាងត្រូវបាននាំ ទៅអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ ដើម្បីរៀបចំសំណុំរឿងបញ្ជូនបន្តតាមនីតិវិធី៕

rsc

Leave a Reply

Your email address will not be published. Required fields are marked *