សន្តិសុខ

ខឹងប្ដីទៅជួយធ្វើស្រែឱ្យគេមិននៅមើលខ្លួនឈឺបានផឹកថ្នាំពុលស្លាប់

ពោធិ៍សាត់៖ស្រ្តីម្នាក់ខឹងប្ដីទៅជួយធ្វើស្រែឱ្យគេមិននៅមើលខ្លួនកំពុងឈឺក៏ផឹកថ្នាំពុលធ្វើអត្តឃាតត្រូវសាច់ញាតិបញ្ជូនទៅមន្ទីរពេទ្យដោយសារស្ថានភាពធ្ងន់ធ្ងរពេកក៏បានស្លាប់។

មន្ត្រីនគរបាលស្រុកបាកានបានឱ្យដឹងថា កាលពីរសៀលថ្ងៃទី១៤ ខែមិថុនាឆ្នាំ២០២២សមត្ថកិច្ចបានទទួលព័ត៌មានពីមេភូមិព្រៃស្វាយមកថា មានស្រ្តីម្នាក់ផឹកថ្នាំពុលធ្វើអត្តឃាតហើយ បានស្លាប់ពេលបញ្ជូនទៅមន្ទីរពេទ្យ។ករណីស្រ្តីផឹកថ្នាំពុលនេះនៅផ្ទះរបស់ ឈ្មោះខាត់ សល់ ភេទស្រីអាយុ៥៤ឆ្នាំស្ថិតក្នុងភូមិព្រៃស្វាយ ឃុំបឹងខ្នារ ស្រុកបាកាន ខេត្តពោធិ៍សាត់។

ចំណែកស្រ្តីដែលស្លាប់ ឈ្មោះសឿន សល់ អាយុ ២៣ឆ្នាំនៅភូមិអូរព្រាល ឃុំមេទឹក ស្រុកបាកាន ខេត្តពោធិ៍សាត់ បានមកស្នាក់នៅផ្ទះកន្លែងកើតហេតុ។ក្រោយមកសមត្ថកិច្ចចុះពិនិត្យនិងស្រាវជ្រាវរកឃើញថា អត្តឃាតជនបានផឹកថ្នាំសម្លាប់សត្វល្អិតដោយសារតែខឹងប្ដីទៅជួយធ្វើស្រែឱ្យគេមិននៅមើលខ្លួនកំពុងឈឺ៕

rsc

Leave a Reply

Your email address will not be published. Required fields are marked *