សន្តិសុខ

ឃុំខ្លួនជនត្រូវចោទ៣នាក់ករណីលួចដកលុយធនាគារជាង៣ម៉ឺនដុល្លារ

ភ្នំពេញ៖តុលាការភ្នំពេញកាលពីថ្ងៃទី៣០ខែមិថុនាបានឃុំខ្លួនដាក់ពន្ធនាគារបណ្តោះអាសន្នជនត្រូវចោទ៣នាក់ករណីក្លែងឯកសារដកលុយពីធនាគារ៣ម៉ឺន៥.០០០ដុល្លារ។

សមត្ថកិច្ចបានឱ្យដឹងថា ការឃុំខ្លួនជនត្រូវចោទចំនួន៣នាក់ស្រីម្នាក់ប្រុស២នាក់ ពីបទក្លែងឯកសារសាធារណៈប្រើប្រាស់ឯកសារក្លែងនិងឆបោក។ជនត្រូវចោទ-ឈ្មោះ សង វ៉ាន់ដេត អាយុ៣៧ ឆ្នាំ នៅ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ។ឈ្មោះ ជុំ ឆេងលី អាយុ៤២ ឆ្នាំ នៅ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ។ ឈ្មោះ អុល មិថុនា ភេទស្រី អាយុ៤១ឆ្នាំ ស្នាក់នៅភូមិកំពង់ទួល ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ។

កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញបានឃាត់ខ្លួនមនុស្សប្រុសស្រី៣នាក់ តាមពាក្យបណ្តឹងរបស់មេធាវីម្នាក់ ពាក់ពន្ធករណីក្លែងឯកសារសាធារណៈ ក្រោមរូបភាពយកទៅឆបោកប្រាក់ពីធនាគារឯកជនមួយប្រមាណ៣ម៉ឺន៥ពាន់ ដុល្លារអាមេរិកប្រព្រឹត្តនៅធនាគារមួយក្នុងរាជធានីភ្នំពេញ និង ខេត្តកណ្តាល៕

rsc

Leave a Reply

Your email address will not be published. Required fields are marked *