សន្តិសុខ

ដាក់គុគបុរសម្នាក់ករណីប្រើហឹង្សាវាយលើមន្ត្រីនគរបាលចរាចរណ៍

ភ្នំពេញ៖តុលាការភ្នំពេញកាលពីរសៀលថ្ងៃទី៣០ ខែមិថុនាឆ្នាំ២០២២បានឃុំខ្លួនជនត្រូវចោទករណីប្រើហឹង្សាវាយលើមន្ត្រីនគរបាលចរាចរណ៍។

សមត្ថកិច្ចបានឱ្យដឹងថា ជនត្រូវចោទឈ្មោះ ប៊ូ សុខមាន ភេទប្រុសអាយុ៣៣ឆ្នាំជាកម្មករសំណង់ តុលាការដាក់ពន្ធនាគារបណ្តោះអាសន្នក្រោមការចោទប្រកាន់ពីបទ ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស បទជេប្រមាថជាសាធារណៈ។

ក្រោយពេលវាយលើសមត្ថកិច្ចជនត្រូវចោទ ត្រូវបានឃាត់ខ្លួនក្រោយពីជននេះបើកបរល្មើសច្បាប់ចរាចរណ៍ មិនពាក់មួកសុវត្ថិភាព ជេរប្រមាទ  និងយកខ្សែក្រវ៉ាត់វាយចំមកលើសមត្ថកិច្ច។យោងតាមមាត្រា២១៨នៃក្រមព្រហ្មទណ្ឌបទ.ហិង្សាដោយចេតនាត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី២ឆ្នាំទៅ៥ឆ្នាំនិងពិន័យជាប្រាក់ពី៤លានរៀលទៅ១០លានរៀល។មាត្រា៥០៣បទ.ប្រឆាំងនឹងអ្នករាជការសាធារណៈត្រូវផ្តន្ទាទោសពី១ខែទៅ៣ខែនិងពិន័យជាប្រាក់ពី១០ម៉ឺនរៀលទៅ៥០ម៉ឺនរៀលប្រសិនតុលាការរកឃើញកំហុស៕

រូប៖នគរបាលរាជធានីភ្នំពេញ

rsc

Leave a Reply

Your email address will not be published. Required fields are marked *