ព័ត៌មានសង្គម សន្តិសុខ

រថយន្តបុកម៉ូតូធ្វើឱ្យមន្ត្រីនគរបាលម្នាក់និងកូនបានស្លាប់ពេលចេញពីសាលារៀន

ខេត្តព្រះសីហនុ៖រថយន្តដឹកដីបានបុកម៉ូតូពេញទំហឹងបណ្តាលឱ្យមន្ត្រីនគរបាលម្នាក់និងកូនបានស្លាប់ពេលដឹកកូនប្រុសចេញពីសាលារៀនចិន។គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅម្តុំចំណោតផ្លូវរោងចក្រទឹកកក ម្តុំអូរ៣ ស្ថិតក្នុងភូមិ៥ សង្កាត់៤ ខេត្តព្រះសីហនុកាលពីវេលាថ្ងៃត្រង់ថ្ងៃទី២៩ ខែសីហាឆ្នាំ២០២២។សមត្ថកិច្ចបានឱ្យដឹងថា មន្ត្រីនគរបាលដែលស្លាប់ជា អនុសេនីយ៍ឯក ប៊ួ រតនា អត្ថលេខ ៨១៦៦៩ មានតួនាទី នាយផ្នែកហ្វឹកហ្វឺនពន្លត់អគ្គិភ័យ នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុនិងកូនប្រុសស្លាប់ឈ្មោះ គីន រៀនថ្នាក់ទី១ភាគ២ភាសាចិននៃសាលាកាងហ៊ួ។ចំណែកតៃកុងរថយន្តបានរងរបួសត្រូវបានបញ្ជូនយកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។ក្រោយកើតហេតុនគរបាលចរាចរណ៍ខេត្តព្រះសីហនុបានចុះស្ទួចយកមធ្យោបាយទាំង២ទៅរក្សាទុករង់ចាំដោះស្រាយតាមនីតិវិធី៕

rsc

Leave a Reply

Your email address will not be published. Required fields are marked *