សន្តិសុខ

ជិះម៉ូតូឌុបគ្នា៣នាក់បុរសម្នាក់បានធ្លាក់ត្រូវរថយន្តមកពីក្រោយកិនស្លាប់

កំពង់ចាម៖គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបានកើតឡើងដោយមានបុរស៣នាក់ជិះម៉ូតូឌុបគ្នាតែបានធ្លាក់ដីម្នាក់ត្រូវរថយន្តមកពីក្រោយកិនស្លាប់មួយរំពេច។

នគរបាលបានឱ្យដឹងថា ហេតុការណ៍នោះនៅត្រង់ផ្លូវបំបែកក្នុងភូមិទី១ សង្កាត់វាលវង់  ខេត្តកំពង់ចាម កាលពីថ្ងៃទី១៥ ខែកក្កដា។មុនកើតហេតុមានបុរស៣នាក់ជិះម៉ូតូម៉ាកឃ្លីកឌុបគ្នាបើកបរដោយឈ្មោះខុង រ៉ាវី អាយុ៣៥ឆ្នាំ។បានឌុបឈ្មោះស៊ីមសុវណ្ណ អាយុ២៨ឆ្នាំ-ឈ្មោះ កែវសំបូរអាយុ៣២ឆ្នាំធ្លាក់ដីស្លាប់នៅមន្ទីរពេទ្យ។ពួកគេនៅភូមិតាណេង សង្កាត់សំបួរមាស ក្រុងកំពង់ចាម។ម៉ូតូបានបើកពីកើតទៅលិចក្នុងល្បឿនលឿនបណ្តាលឱ្យធ្លាក់ម្នាក់ត្រូវរថយន្តមកពីក្រោយកិនស្លាប់តែម្តង។

ចំណែករថយន្តបង្កម៉ាកហីយ៉ាន់ដាយផ្លាកលេខកំពង់ចាម3A-5533 បើកបរដោយឈ្មោះ ប៉ាខូ សុខខេង អាយុ៤៦ឆ្នាំនៅភូមិឡឥដ្ឋ សង្កាត់បឹងកុក ក្រុងកំពង់ចាមត្រូវចាប់ខ្លួនបានភ្លាមៗ។បន្ទាប់មកសមត្ថកិច្ចបានចុះមកយកម៉ូតូនិងរថយន្តទៅរក្សាទុកជាមួយអ្នកបើកបរ​ឃាត់ខ្លូនបណ្តោះអាសន្ន ដើម្បីកសាងសំណុំរឿងបញ្ជូនបន្ត៕

rsc

Leave a Reply

Your email address will not be published. Required fields are marked *