ព័ត៌មានសង្គម សន្តិសុខ សេដ្ឋកិច្ច

ជំនន់ទឹកភ្លៀងបង្កប៉ះពាល់ជិត៥០០គ្រួសារក្នុងស្រុកចំនួន២នៅខេត្តភាគឦសាន្ត

រតនគិរី៖ស្រុកលំផាត់និងស្រុកកូនមុំក្នុងខេត្តភាគឦសាន្តបានរងជំនន់ទឹកភ្លៀងបង្កឱ្យមានផលប៉ះពាល់ជីវភាពប្រជាពលរដ្ឋជិត៥០០គ្រួសារត្រូវបានអាជ្ញាធរជួយសង្គ្រោះ។មន្ត្រីអាជ្ញាធរខេត្តរតនគិរីបានឱ្យដឹងថា កាលពីថ្ងៃទី១២ ខែសីហាស្រុកចំនួន២ក្នុងខេត្តនេះត្រូវជំនន់ទឹកភ្លៀងបង្កផលប៉ះពាល់ដល់ជីវភាពប្រជាពលរដ្ឋចំនួន៤៧២គ្រួសារមានមនុស្ស១.៧៤៤នាក់-ផលដំណាំនិងហេដ្ឋារចនាសម្ព័ន្ធជាច្រើនទៀត។ភ្លៀងបានធ្លាក់ប៉ុន្មានថ្ងៃជាប់ៗគ្នានេះបង្កជាជំនន់លិចស្រុកលំផាត់និងស្រុកកូនមុំ។ក្នុងនោះមានឃុំចំនួន៥និងភូមិចំនួន១៥តែមិនមានអ្នករងគ្រោះថ្នាក់ទេ។ក្នុងនោះអាជ្ញាធរក៏បានជម្លៀសទៅទីទួលមានសុវត្ថិភាពចំនួន២៧៧គ្រួសារមនុស្ស១.០១៧នាក់។ផលប៉ះពាល់ផ្ទះចំនួន៤២៦ខ្នង-សាលារៀន១ខ្នង-វត្ត១-តូបលក់ទំនិញ៩-ជម្លៀសសត្វពាហនៈ២.០៦៥ក្បាល។ប៉ៈពាល់ដំណាំកសិកម្ម១.៦២៨ហិកតាក្នុងនោះស្រូវសន្ទូង/ពង្គ្រោះចំនួន៧៨៣ហិកតានិងចម្ការដំណាំរួមផ្សំ៨៤៥ហិកតា។បង្កខូចខាតផ្លូវលំ១៨.០៧០ម៉ែត្រ-ផ្លូវកៅស៊ូ១.២៣០ម៉ែត្រ-ផ្លូវបេតុង២០០ម៉ែត្រ-ស្ពាន១៣កន្លែង-លូអនាម័យ២០-បង្គន់៣៦កន្លែង-អណ្ដូង១២កន្លែងនិងស្រះ១៕ដោយ៖សុខុម

rsc

Leave a Reply

Your email address will not be published. Required fields are marked *