Featured ព័ត៌មានសង្គម សន្តិសុខ

នគរបាលខេត្តស្ទឹងត្រែងត្អូញត្អែរពីការលំបាកបញ្ជូនជនល្មើល

ស្ទឹងត្រែង៖មន្ត្រីនគរបាលនៅតាមបណ្ដាស្រុកឆ្ងាយៗមួយចំនួនក្នុងខេត្តស្ទឹងត្រែង បានត្អូញត្អែរពីការ លំបាកក្នុងការបញ្ជូនជនល្មើសទៅស្នងការដ្ឋាននគរបាលខេត្តក្រោយពីបង្ក្រាបបាន។មន្រ្តីនគរបាលទាំងនោះបានឲ្យដឹងថា កន្លងមកគឺក្រោយពីបង្ក្រាបបាននូវបទល្មើសនិមួយៗហើយគឺតែងតែត្រូវបញ្ជូនជនសង្ស័យទាំងនោះទៅកាន់ស្នងការដ្ឋាននគរបាលខេត្តតាមផ្លូវទឹកឬផ្លូវគោក ដែលស្រុកខ្លះគឺមានចម្ងាយរាប់សឹបគីឡូម៉ែត្រពីខេត្តដើម្បីចាត់ការបន្តតាមនីតិវិធី។ប៉ុន្តែការបញ្ជូនជនសង្ស័យទាំងនោះមានករណីជាច្រើនមិនបានបញ្ជូនតាមមធ្យោបាយរថយន្តរបស់អង្គភាពដែលក្រសួងមហាមផ្ទៃបានប្រគល់ឲ្យនៅតាមអធិការដ្ឋាននគរបាលស្រុកបានត្រឹមត្រូវទេ។ពេលខ្លះគឺត្រូវបង្ខំចិត្តដឹកតាមម៉ូតូឆ្លងកាត់វាល កាត់ព្រៃរាប់សឹបគីឡូម៉ែត្រ។ករបាតុភាពនេះវាមិនត្រឹមតែអាក្រក់មើលទេ  ប៉ុន្តែវាអាចមានហានិភ័យ ច្រើន ចុះបើនៅពេលកំពុងដឹកជនល្មើសតាមម៉ូតូលើដងផ្លូវ មានមានបក្ខពួកជនល្មើសចាំស្ទាក់ផ្លូវរំដោះឬជនល្មើសរត់រួចតើអ្នកណាទទួលខុសត្រូវ?មន្រ្តីនគរបាលមួយចំនួនបានឲ្យដឹងថា កាលពីស្នងការនគរបាលខេត្តស្ទឹងត្រែងមុនៗគឺដោះស្រាយការងារបញ្ជូនជនល្មើសពេលបង្ក្រាបបាននេះ ប្រព្រឹត្តទៅបានល្អណាស់មិនដូចបច្ចុប្បន្នឡើយ។លើសពីនេះទៅទៀតចំពោះរថយន្តដែលជាអំណោយរបស់ក្រសួងមហាផ្ទៃការគ្រប់គ្រងហាក់មានភាពធូរលុង គឺទុកឱកាសឲ្យមន្រ្តីនគរបាលមួយចំនួនយកទៅជិះឬប្រើប្រាស់មិនសូវចំគោលដៅទេ៕ដោយ៖សុខុម

rsc

Leave a Reply

Your email address will not be published. Required fields are marked *