កម្សាន្ត សន្តិសុខ

​​សមត្ថកិច្ចបញ្ជូនជន៧​នាក់​ទៅ​តុលាការ​ករណី​ពាកព័ន្ធករណីគ្រឿងញៀន​

សៀមរាប​៖​សមត្ថកិច្ច​បានជនសង្ស័យ​ចំនួន​៧​នាក់​រួម​និង​វត្ថុតាង​មួយចំនួន​បញ្ជូនទៅ​តុលាការ​នៅ​ថ្ងៃទី​៨​ខែមករា​ឆ្នាំ​២០២០​​ករណី​គ្រឿងញៀន​។​មន្ត្រីនគរបាល​ប្រឆាំង​គ្រឿងញៀ​បានឱ្យដឹងថាជនសង្ស័យ​ទី​១.​ឈ្មោះ​ទិ​ត្យ​ចាន់ឌីណា​ហៅ​អូន​ភេទ​ស្រី​ឆ្នាំ​កំណើត​២០០២​។​ទី​២.​ឈ្មោះ​ភ័​ណ្ឌ លេង​ថៃ ហៅ​តូច ភេទ​ប្រុស ឆ្នាំ​កំណើត​២០០១ ។

ទី​៣.​ឈ្មោះ​ច័ន្ទ​ប៊ុន​ធី​ន​ហៅ​ទីន​ភេទ​ប្រុស​ឆ្នាំ​កំណើត​១៩៩៨​អ្នក​ទាំង​៣​ខាងលើ មាន​ទីលំនៅ​ភូមិ​ទ្រាំង សង្កាត់​ស្លក្រាម​ក្រុង​។​ទី​៤ ឈ្មោះ ព្រិ​ម រដ្ឋា ភេទ​ប្រុស ឆ្នាំ​កំណើត ១៩៩៦​។ ទី​៥-​ឈ្មោះ ឃូ​ត គឹម​ហាន​ហៅ​ឌី​ភេទ​ប្រុស​ឆ្នាំ​កំណើត​១៩៩៩​។​ទី​៦.​ឈ្មោះ​សុខ​សា​ធិ​ត​ហៅ​អូន​ភេទ​ប្រុស​ឆ្នាំ​កំណើត​២០០២​។ ទី​៧.​ឈ្មោះ ភ្លឿ​ក លីដា ភេទ​ប្រុស ឆ្នាំ​កំណើត​២០០៣​ពួកគេ​មាន​សារធាតុ​ញៀន​ក្នុង​ខ្លួន ។​

​ប្រភព​បន្តថា​ជនសង្ស័យ​ត្រូវបាន​កម្លាំង​នគរបាល​ប្រឆាំង​គ្រឿងញៀន​សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ស​ង្កា​ត់​ស្លក្រាម​និង​សង្កាត់​ស្វាយដង្គំ​ចុះបង្ក្រាប​កាល​ថ្ងៃទី​៧​ខែមករា​ឆ្នាំ​២០២០​ចំនួន​២​ទីតាំង​ផ្សេងគ្នា​។​ទី​១​ស្ថិតនៅ​ភូមិ​ទ្រាំង​សង្កាត់​ស្លក្រាម​និង​ទី​២​នៅ​បន្ទប់​ជួល​ស្ថិតនៅ​ភូមិ​សាលាកន្សែង​សង្កាត់​ស្វាយដង្គំ​។​

សមត្ថកិច្ច​ដកហូត​វត្ថុតាង​បាន​មួយចំនួន​រួមមាន​៖​ម្ស៉ៅ​មេ​តំ​ហ្វេ​តា​មីន​ប្រភេទ​ទឹកកក​សរុប​ចំនួន​៥​កញ្ចប់​ស្មើនឹង​ទម្ងន់​៨,១​ក្រាម​ទាំង​សំបក​,​ឧបករណ៍ប្រើប្រាស់​និង​សម្ភារ​វេច​ខ្ចប់​គ្រឿងញៀន​មួយចំនួន​រួម​និង​ទូរស័ព្ទដៃ​ចំនួន​៧​គ្រឿង​៕

rsc

Leave a Reply

Your email address will not be published. Required fields are marked *